ចិន៖ កាលពីថ្ងៃទី ១៤ ខែធ្នូ មុននេះនៅលើគណនីជាផ្លូវការ អ្នកនាង គង់ សុជាតិ បានបង្ហោះសារ ក៏ដូចជារូបភាពទៅនឹង ដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា នឹងចូលរោងការ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាមិញ បើតាមប្រភពដដែល ដែលអ្នកនាង គង់ សុជាតិបានលើកឡើងថា អ្នកនាង យុគ ចិន្តា ត្រូវជាមិត្តភក្តិរបស់អ្នកនាង នឹងចូលរោងការ មិនត្រឹមតែប៉ុណ្ណោះ ដោយបានចែករំលែកប៉ុន្មានម៉ាត់យ៉ាងខ្លីថា៖
yeah … congratulations my friend យុគ ចិន្តាជិតការហើយគង់ សុជាតិ ធ្វើជាអ្នកកំដរ
ក្រោយបង្ហោះបែបនេះ មិត្តភក្តិក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រផងនោះផង ពួកគេបានចូលមកបញ្ចេញមតិដើម្បីអបអរសាទរគ្នាយ៉ាងខ្លាំង តាមរយៈការបង្ហោះមួយនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







