នៅតែដិតអារម្មណ៍ ទិដ្ឋភាពមហាព្រឹត្តិការណ៍ រាត្រីចងចាំ លើកទី៤ ពិតជាអស្ចារ្យ

//s9.kh1.co/c3/c34c810acb44532093c6976a81b05ddb867e10a6.png
តារា & កម្សាន្ដ

 ១៥-ធ្នូ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានប្រារព្ធពិធីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ ព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣»នៅបរិវេណព្រះលានជល់ដំរី។

សៀមរៀប៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានប្រារព្ធពិធីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ ព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣»នៅបរិវេណព្រះលានជល់ដំរី ដែលកម្មវិធីនេះប្រារព្ធដើម្បីចូលរួមអបអរសាទរការរំឭកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាពិសេស ព្រឹត្តិការណ៍រាត្រីចងចាំនេះ ជាព្រឹត្តិការណ៍មួយហាក់ដូចបានរំឭកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា ជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។

រូបភាព
រូបភាព

ក្រឡេកទៅមើលទិដ្ឋភាពនៃកម្មវិធីវិញគឺពិតជាអស្ចារ្យ ព្រឹត្តិការណ៍នេះ មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ ម៉្យាងទៀត មានការសម្ដែងរបាំប្រពៃណីជាតិ សម្ដែងនូវរឿងរ៉ាវប្រវត្តិសាស្ត្រនាសម័យអង្គរ និង ការសម្ដែងផ្សេងៗដ៏អស្ចារ្យជាច្រើនទៀត ដែលសុទ្ធសឹងតែសម្ដែងដោយសិល្បករសិល្បការនីក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ១៩៩២៕

ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information

រូបភាព៖ Meas & Shintana Saya Residence

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T