កម្សាន្ត៖ ជាការពិតណាស់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាថ្ងៃនៃការប្រារព្ធមហាព្រឹត្តិការណ៍ដ៏អស្ចារ្យរៀងរាល់ឆ្នាំ " រាត្រីចងចាំ លើកទី៤ " នៅក្នុងបរិវេណព្រះលានជល់ដំរី ដើម្បីជាការរលឹកនៃការដាក់បញ្ចូលតំបន់រមណីដ្ឋានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាចម្រៀងរ៉េប G-Devith និង ទេព បូព្រឹក្ស ក៏បានមានកិត្តិយសចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ។ ថ្មីៗនេះ G-Devith បានបង្ហាញអារម្មណ៍តាមរយៈសារបង្ហោះនៅក្នុងបណ្ដាញសង្គមដោយមានមោទនភាព និងមានការថ្លែងអំណរគុណជាខ្លាំង។
នៅក្នុងនោះ លោកបានសរសេរថា បុត្រាមហានគរជាមួយ បទ ‘’ មហានគរ ‘’ នៅលើដែនដីមហានគរ ‘’ រាត្រីចងចាំ ‘’ គួរជាទីមោទនភាព សូមថ្លែងអំណរគុណគណធិបតី អរគុណបងប្អូនអ្នកគាំទ្រ ជាពិសេសអុំពូមីងលោកតាលោកយាយ ដែលប្រកបដោយសេចក្តីសុខ និង ស្នាមញញឹមដ៏មានន័យនារាត្រីនេះ ។ សូមកោតសរសើរដោយស្មោះដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ៕
ប្រភព៖ G-Devith