កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលបានកន្លងផុតទៅកាលពីខែមេសាកន្លងទៅនេះ លោក វណ្ណថាន បានចាប់ដៃគូជាមួយ លោក វណ្ណដា ចេញចម្រៀងថ្មី ដែលមានចំណងជើងថា កម្លោះស្រុកខ្មែរ ធ្វើឲ្យកក្រើកដល់ឆាកអន្ដរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![វណ្ណថាន និង វណ្ណដា](https://s9.kh1.co/__image/w=650,h=976,q=100/58/58c7de5b81068e859c37e6e79a8dcc9637f273c4.jpeg)
លើសពីនោះ បទ កម្លោះស្រុកខ្មែរ មិនទាន់បាន១ឆ្នាំផង ប៉ុន្ដែបទនេះ ទទួលបានអ្នកទស្សនាក្នុង YouTube ដល់ទៅ ៧៨លាននាក់បាត់ទៅហើយ។ ងាកទៅមើលលោក វណ្ណថាន វិញ លោកបានបង្ហោះសារសុំឲ្យហ្វេនៗចូលទស្សនាបទនេះបន្ថែមទៀត ដើម្បីទទួលបាន១០០លាន View បំបែកកំណត់ត្រារបស់លោក។
![វណ្ណថាន និង វណ្ណដា](https://s9.kh1.co/__image/w=650,h=867,q=100/a0/a06f09cb8f21a7f75abacafd3ad2eb5e35d824d7.jpeg)
មិនតែប៉ុណ្ណោះ បើទោះបីជាផុតរដូវបុណ្យចូលឆ្នាំយូរហើយក៏ដោយ ក៏បទ កម្លោះស្រុកខ្មែរ នៅតែមានការពេញនិយមមិនធម្មតា។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូង ដែល វណ្ណដា និង វណ្ណថាន បានធ្វើបទបែបបុណ្យប្រពៃណីខ្មែរ៕
![វណ្ណថាន ](https://s9.kh1.co/__image/w=650,h=975,q=100/7e/7e719a64d6e67771533a0132b9eb4f477ac8df5d.jpg)
![វណ្ណថាន ](https://s9.kh1.co/__image/w=650,h=975,q=100/08/085b768b2d20c5c2b8fa03eeddc4a46dc5bdc02a.jpg)