ខេត្តកំពត៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលជលផលនៃខេត្តកំពតបានរកឃើញសត្វផ្សោតដ៏កម្រ ដែលខ្លួនវាមានពណ៌ផ្កាឈូកជាច្រើនក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមគណនី Facebook ផ្លូវការរបស់ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជា សត្វផ្សោតពណ៌ផ្កាឈូកនេះ មានតែ២០ក្បាល ដែលរកឃើញនៅខេត្តកំពតប៉ុណ្ណោះ។ បន្ថែមពីនោះ លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ សូមចូលរួមថែរក្សាការពារសត្វផ្សោតកម្រនេះទាំងអស់គ្នា៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត






