ភ្នំពេញ៖ គឺជាដំណឹងដ៏ល្អយ៉ាងខ្លាំង សម្រាប់ក្រុមគ្រួសារ និងទស្សនិកជនជាច្រើន បន្ទាប់ពី ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា បានសម្រាលបានកូនម្នាក់ កាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ នៅលើគណនីហ្វេសប៊ុក របស់ អតីតពិធីករ លោក អេង ឫទ្ធី បានបង្ហោះសារ ព្រមទាំងរូបភាពមួយចំនួន បង្ហាញពីដំណឹងល្អ ដែលភរិយា អ្នកនាង ស៊ឹម សូលីកា បានសម្រាលកូន និងបានទទួលស្វាគមន៍សមាជិកថ្មីម្នាក់នេះ ចូលមកកាន់ក្រុមគ្រួសារយ៉ាងកក់ក្ដៅ។

យ៉ាងណាមិញ ក្រោយពីបានឃើញយ៉ាងដូច្នេះហើយ បណ្ដាហ្វេនៗ និងមិត្តៗនៅក្នុងសិល្បៈ ក៏បានចូលរួមអបអរសាទរចំពោះអ្នកទាំងពីរ បន្ទាប់ពីមានសមាជិកថ្មីម្នាក់ទៀត និងជូនពរឲ្យគ្រួសារទាំងមូល កាន់តែមានសុភមង្គល៕
សូមទស្សនារូបភាពខាងក្រោម៖







