បដិមាបុរាណពិតប្រាកដ បន្សល់ទុកតាំងពីសតវត្សទី ៧ ត្រូវបានរកឃើញ នៅខេត្តតាកែវ

//s9.kh1.co/12/1267fe8d03333c665d91331a1d60316cd242a094.jpg
សង្គម

 ០៤-មករា-២០២៤ ៣ល្ងាច · មួយឆ្នាំមុន

បដិមាបុរាណ ព្រះពុទ្ធរូបពីព្រះអង្គជាមួយទង់ឈរ មួយសមាធិ ជាវត្ថុបូរាណពិតប្រាកដ ហើយកសាងតាំងពីសតវត្សទី៧។

តាកែវ៖ យោងតាមការបញ្ជាក់ពី លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញវត្ថុបូរាណចំនួន២ កាលពីថ្ងៃទី៣ ខែមករា នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវនោះ ក្រុមការងារមន្រ្តីជំនាញមន្ទីរ សហការជាមួយក្រសួងវប្បធម៌ និងប្រធានសារៈមន្ទីររាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្ថុបុរាណ ដែលបានរកឃើញនោះ ជាបដិមាបុរាណ ព្រះអង្គព្រះពុទ្ធរូបពីព្រះអង្គជាមួយទង់ឈរ មួយសមាធិ ដោយការពិនិត្យជាក់ស្តែងរបស់មន្ទីរប្រធានសារមន្ទីរជាតិ ហើយនិងមន្ត្រីជំនាញបានឃើញថា វត្ថុនេះជាវត្ថុបូរាណពិតប្រាកដ ហើយកសាងតាំងពីសតវត្សទី៧ ឥឡូវក្រុមការងារជំនាញ ហើយនិងអាជ្ញាធរដែនដី បានអនុញ្ញាតជូនខាងមន្ទីរសារៈមន្ទីររាជធានីភ្នំពេញ ដើម្បីជួសជុល ហើយនិងថែរក្សានៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំក្រសួងកំពុងតែ បានដឹកជញ្ជូនវត្ថុទាំងពីរ នេះយកទៅថែរក្សាបាននៅរាជធានីភ្នំពេញ ៕  

ប្រភព៖ Post Khmer Asia

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T