កម្សាន្ត៖ ថ្មីៗនេះ កាលពីថ្ងៃទី០៩ តារាចម្រៀងស្រី Lee Ayumi បានចែករំលែកព័ត៌មានដ៏រំភើបទៅកាន់គណនីInstagram ធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើល។ នៅក្នុងនោះ រូបនាងបានបង្ហោះសារដោយបង្ហាញពីក្ដីរីករាយថា នាងកំពុងពពោះកូនដំបូង និងសរសេររៀបរាប់ពីអារម្មណ៍រំភើបច្រើនទៀតទៅកាន់ហ្វេនៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បានទម្លាយប្រាប់មហាជនទៀតថា នាងបានដាក់ឈ្មោះហៅក្រៅរបស់កូនក្នុងផ្ទៃថា Lucky Eggplant កូនត្រប់វែងនាំសំណាង ដោយនាងបានបញ្ជាក់ថា ខ្លួនបានសុបិន្តថា ខ្លួនបរិភោគផ្លែត្រប់វែងបែបនេះញឹកញាប់ ទើបសម្រេចចិត្តថា ដាក់ឈ្មោះកូនបែបនេះតែម្ដង។
គួរបញ្ជាក់ផងដែរថា Ayumi គឺជាតារាចម្រៀង Kpop ជំនាន់ទី១ ដែលនាងទទួលបានប្រជាប្រិយភាពជាខ្លាំងនៅឯកូរ៉េខាងត្បូង តាំងពីចាប់ផ្ដើមអាជីពមកដល់បច្ចុប្បន្ន។ រួមជាមួយនឹងដំណឹងដ៏ល្អមួយនេះ Ayumi បានផ្អាកសកម្មភាពសិល្បៈដើម្បីមើលថែសុខភាព ក៏ដូចជាត្រៀមសម្រាលកូននៅខែមិថុនានេះផងដែរ៕
ប្រភព៖ allkpop