កម្សាន្ត៖ តារាសម្ដែងប្រុស Kim Jung Hyun បានចេញមុខមកសុំទោសជាសាធារណៈទៅលើអ្វីដែលខ្លួនបានប្រព្តឹត្តិ ទៅលើតារាស្រី Seohyun អំឡុងពេលសន្និសីតកាសែតសម្ពោធរឿងភាគ "Time" កាលពី៦ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ នៅក្នុងវិស័យសិល្បៈរបស់កូរ៉េខាងត្បូង យើងឃើញមានតារាសម្ដែងសម្បូរទេពកោសល្យជាច្រើននាក់ ដែលទទួលថតរឿងហូរហែជាមួយគ្នា តួយ៉ាងតារាប្រុស Kim Jung Hyun ធ្លាប់បានថតរឿងភាគមួយចំណងជើងថា "Time" ជាមួយនឹងតារាសម្ដែងស្រីនិងតារាចម្រៀង Seohyun ដែលជាសមាជិកក្រុម Girls' Generation។
កាលណោះ Kim Jung Hyun ត្រូវបានរិះគន់ព្រាតនៅពេលគេបង្ហាញកាយវិការសោះកក្រោះនិងតោះតើយជាមួយនឹងតារាស្រី Seohyun ដោយមិនឲ្យនាងប៉ះពាល់ដូចជាកៀកដៃជាដើម។ ទឹកមុខរបស់តារាប្រុសរូបនេះក៏មើលទៅធុញៗនៅក្នុងកម្មវិធីសន្និសីទនេះផងដែរ។ មានពាក្យចចាមអារ៉ាមថា មូលហេតុដែលលោកធ្វើតោះតើយដាក់ Seohyun គឺដោយសារមិត្តស្រីរបស់លោកគឺតារាសម្ដែងស្រី Seo Yeji បានឲ្យលោកតោះតើយដាក់ស្រីៗនៅក្បែរខ្លួន ព្រោះតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះក៏បានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ Yeji ដោយនាងបានបាត់មុខពីសិល្បៈផងដែរ។
កន្លងផុតទៅ៦ឆ្នាំ កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤កន្លងទៅ Kim Jung Hyun បានសុំទោសជាសាធារណៈទៅកាន់ Seohyun ពីទង្វើមិនសមរម្យរបស់គេ នៅក្នុងកម្មវិធីទទួលពាន "2024 KBS Drama Awards" ដោយពុំបានបញ្ជាក់ឈ្មោះ Seohyun ទេតែគេបានទម្លាយថា គេពិតជាសោកស្តាយនិងចង់សុំទោស ព្រោះគេគិតពីរឿងនេះរហូត៕
ប្រភព៖ allkpop