កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីល្បីរន្ទឺ BLACKPINK មិនត្រឹមតែមានឥទ្ធពិលក្នុងវិស័យតន្ត្រីទេ តែក៏ជាអ្នកបង្កើត Trend ថ្មីៗប្លែកៗជាច្រើនផងដែរ ហើយមិនថានាងធ្វើអី គឺអ្នកគាំទ្រជាច្រើនតែងតែចង់ធ្វើតាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងមួយទៅលើផ្ទាំងរូបភាពរបស់ Jennie ដែលនាងបានថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនយីហោទឹកអប់ Tamburins ដោយសារតែមានមនុស្សចូលមកថតនៅត្រង់នោះច្រើនពេក។
ក្នុងរូបភាពដែលបានចែកចាយនៅលើប្រព័ន្ធអ៊ីនធើណេត យើងឃើញថាមានអ្នកគាំទ្រជាច្រើនបាននាំគ្នាទៅឈរតម្រង់ជួរ ដើម្បីបានថតនៅពីមុខផ្ទាំងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Jennie នោះនៅតំបន់ Sinsadong នោះ។
មិនត្រឹមតែអ្នកគាំទ្រក្នុងស្រុកទេ សូម្បីតែអ្នកគាំទ្រក្រៅស្រុកដូចជា Influencers ល្បីៗនៅប្រទេសចិនជាដើមក៏បានមកទាំងហ្វូងៗដើម្បីថតរូបនៅត្រង់នោះផងដែរ ដែលសុទ្ធសឹងតែបង្ហាញថា Jennie ពិតជាមនុស្សមានឥទ្ធិពលម្នាក់មែន៕
ប្រភព៖ koreaboo