ចិន៖ ដំណឹងដែល តារាសម្ដែងស្រី Zhao Lusi ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារភាពហត់នឿយ កំពុងទទួលបានការចាប់អារម្មណ៍ពិសេសពីសាធារណជន ដោយយោងតាម កាសែត Sohu បានចុះផ្សាយថា បញ្ហាសុខភាពរបស់តារាស្រីរូបនេះ គឺធ្ងន់ធ្ងរណាស់ មិនមែនគ្រាន់តែ ហត់នឿយដោយសារតែការប្រឹងប្រែងធ្វើការនោះទេ។ ហើយរូបនាង ក៏ទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាម មិត្តភក្តិជិតស្និទ្ធរបស់ Zhao Lusi បាននិយាយថា តារាសម្តែងរូបនេះ អាចនិយាយបាន និងក្រោកឈរឡើង ហើយ បច្ចុប្បន្នកំពុងស្ថិតក្នុងការស្តារនីតិសម្បទា ឡើងវិញ។
កាលពីថ្ងៃទី ២៨ ខែធ្នូ មិត្តភក្តិជិតស្និទ្ធរបស់ Zhao Lusi បានចែករំលែកនៅលើ Weibo ថា «នាងបានផ្តល់ឱ្យខ្ញុំនូវការទទួលខុសត្រូវដើម្បីប្រាប់អ្នកគ្រប់គ្នាថា នាងមានសុវត្ថិភាពហើយនៅពេលនេះ។ សង្ឃឹមថា វាអាចបន្ធូរអារម្មណ៍របស់មនុស្សគ្រប់គ្នាបាន» ។ មិត្តភ័ក្តិរបស់នាង ក៏បានបង្ហើបថា នាងបានធ្លាក់ខ្លួនឈឺ នៅថ្ងៃទី ១៨ ខែធ្នូ ហើយកំពុងសហការយ៉ាងសកម្មក្នុងការព្យាបាលនៅមន្ទីរពេទ្យ។
ជាពិសេស ការកត់ត្រាការសន្ទនា និងរូបភាព រវាងអ្នកទាំងពីរ បានបង្ហាញថា Zhao Lusi បានចូលបន្ទប់សង្គ្រោះបន្ទាន់ ដោយពិបាកក្នុងការដើរ និងទទួលរងពីជំងឺពិ.កា.របណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ នាងអាចនិយាយបានបន្តិចម្ដងៗ ហើយចាប់ផ្តើមក្រោកឈរឡើង ហើយអនុវត្តការស្តារនីតិសម្បទា ឡើងវិញ។
មិត្តភ័ក្តិរបស់នាង ក៏បាននិយាយផងដែរថា «ទាក់ទងនឹងជំងឺ និងការពិតដែលនាំទៅដល់ស្ថានភាពបច្ចុប្បន្ន ក្នុងនាមខ្ញុំជាមិត្ត ខ្ញុំមិនមែនជាមនុស្សដែលអាចប្រាប់គ្រប់គ្នា ពីអ្វីដែលបានកើតឡើងនោះទេ។ ខ្ញុំសង្ឃឹមថានឹងមាននរណាម្នាក់នឹងទទួលខុសត្រូវ និងមានការពន្យល់ ក្នុងរឿងនេះ»។
ប្រភព៖ Ngoisao.net, Kenh14