មានលុយ១៦៨ដុល្លារ សិស្សសាលាឥណ្ឌា៣នាក់ ជិះនាវាទៅរក BTS

//s9.kh1.co/00/007788473f9ff212a327297b539855550b5034b3.png
តារា & កម្សាន្ដ

 ១១-មករា-២០២៤ ១០ព្រឹក · ៦ ខែមុន

សិស្សសាលាជនជាតិឥណ្ឌា៣នាក់ ដែលក្លាហានចិត្តស៊ូ នាំគ្នាជិះនាវាទៅរក BTS ដល់កូរ៉េខាងត្បូង តែមិនបានសម្រេច។

កម្សាន្ត៖ កាលពីថ្មីៗនេះ មានរឿងមួយដ៏គួរឲ្យហួសចិត្តបានកើតឡើង ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកគ្រប់គ្នា ជុំវិញនឹងសិស្សសាលាជនជាតិឥណ្ឌា៣នាក់ ដែលក្លាហានចិត្តស៊ូ នាំគ្នាជិះនាវាទៅរក BTS ដល់កូរ៉េខាងត្បូង តែមិនបានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

បើយោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលជាហ្វេនរបស់ BTS បានចែករំលែកព័ត៌មានមួយនេះឲ្យដឹងថា ក្មេងៗសិស្សសាលា៣នាក់នេះ មានអាយុ១៣ឆ្នាំ ហើយពួកគេបានកុហកឪពុកម្ដាយថាទៅសាលារៀន ប៉ុន្ដែពួកគេបែរជារៀបគម្រោងការឆ្លងប្រទេសទៅវិញ។

BTS
BTS

មិនតែប៉ុណ្នោះ គេបានឲ្យដឹងថា យុវសិស្ស៣រូបនេះ បានជិះនាវាបំណងឆ្លងទៅទីក្រុងសេអ៊ូល ដែលលុយសរុបរបស់ពួកគេទាំង៣នាក់គឺមានត្រឹមតែ១៦៨ដុល្លារតែប៉ុណ្នោះ។ ណាមួយពួកគេមិនមាន Passport ធ្វើដំណើរផងនោះ ក៏ដំណឹងនេះបានដឹងដល់ឪពុកម្ដាយ នាំយកកូនៗចិត្តក្លាហានទាំង៣នាក់ត្រឡប់មកផ្ទះវិញ៕

ប្រភព៖ A Tey QB

BTS
BTS
BTS
BTS
សិស្សទាំង៣នាក់
សិស្សទាំង៣នាក់
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T