បាត់មុខយូរ IU លាបសក់ពណ៌ផ្កាឈូក មើលទៅដូចតុក្កតាបាប៊ី

//s9.kh1.co/35/35dcba0da0b0a351b2ac18180da1c75e5ad3423e.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២៤ ១ល្ងាច · ១០ ខែមុន

ថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ IU បង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន ត្រៀមហោះហើរទៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី

កូរ៉េខាងត្បូង៖ IU ដែលជាតារាចម្រៀងទោល ល្បីល្បាញខាងមានទឹកដមសំនៀងពីរោះក្រអៅក្រអួន តែងតែត្រូវបានគេចាប់អារម្មណ៍លើសកម្មភាពរបស់នាងមិនថា នៅលើឆាក ឬក្រោយឆាក ដោយសារតែនាងមានអត្តចរិតសុភាពរាបសារ ចិត្តល្អ តែងតែបរិច្ចាគប្រាក់ជូនដលលអង្គការសប្បុរសធម៌ជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

យ៉ាងណាមិញ ក្រោយប្រកាសទាក់ទងគ្នាជាមួយនឹងតារាសម្ដែង Lee Jong Suk រួចមក IU ហាក់ស្ងប់ស្ងាត់ជាងមុន ប៉ុន្តែក្នុងឆ្នាំ២០២៤នេះ នាងនឹងចេញមកបង្ហាញមុខសាជាថ្មីជាមួយអាល់ប៊ុមទចម្រៀងថ្មី ដែលលេចឮថាមានការសហការជាមួយនឹង V សមាជិកក្រុម BTS ផងដែរ។

IU 
IU 

ដោយឡែក ថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ IU បង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន ត្រៀមហោះហើរទៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដោយសារតែនាងបានលាបសក់ពណ៌ផ្កាឈូកចែងចាំងតែម្ដង។

IU 
IU 

ជាមួយរូបភាពនេះដែរ គេឃើញថា IU ពិតជាមានសម្រស់ស្រស់ស្អាត ហើយសក់នោះក៏លើកមុខនាង មើលទៅក្មេងជាងវ័យ និងដូចតុក្កតាបាប៊ីផងដែរ៕  

រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU
រូបភាពថ្មីរបស់ IU

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T