ចិន៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ Carman Lee បានបង្ហាញពីក្ដីរំភើបចិត្ត ពេលដែលរូបនាង បានឃើញរូបភាពខ្លួនឯង កាលពី២៨ឆ្នាំមុន ក្នុងហាងលក់ទំនិញតាមផ្លូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្នុងវីដេអូថ្មីមួយ ដែលបានបង្ហោះលើបណ្ដាញសង្គម តារាសម្ដែងស្រី Carman Lee បាននាំទស្សនិកជនទៅដើរលេងនៅផ្សារទំនើបមួយ ហើយតារាសម្ដែងរូបនេះ មើលឃើញរូបភាពរបស់ខ្លួននៅក្នុងរឿង ដោយចៃដន្យ ដែលជារូបថតដែលព្យួរលើជញ្ជាំង ក្នុងតូបលក់អាហារ និងរបស់ក្មេងលេង។ បន្ទាប់ពីមើលរូបថតរបស់ខ្លួន ដែលសម្ដែងជាតួអង្គ «សៀវឡុងនី» តារាស្រីរូបនេះ ក៏បានយកតម្រាប់តាមរូបភាព កាលពី ២៨ ឆ្នាំមុនទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នៅលើ Weibo ទស្សនិកជនជាច្រើន ក៏បានសរសើរពីសម្រស់របស់នាង នាពេលបច្ចុប្បន្ននេះ ថានាងនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ និងលេចធ្លោ មិនផ្លាស់ប្ដូរ បើទោះបីជាពេលវេលាបានកន្លងផុតទៅ ជិត៣០ឆ្នាំទៅហើយក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖