HyunA អន់ចិត្ត ព្រោះមិនសូវមានអ្នកមើលស្គាល់ពេលដើរចេញក្រៅ

//s9.kh1.co/8d/8de05d3a56ac132a5d0014c585397eb0a490fb59.png
តារា & កម្សាន្ដ

 ១២-មករា-២០២៤ ១០ព្រឹក · ៩ ខែមុន

HyunA និយាយថា នាងមិនសូវត្រូវបានគេស្គាល់នៅខាងក្រៅនោះទេ។

កម្សាន្ត៖ ជាការពិតណាស់ HyunA គឺជាតារាចម្រៀងម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យ Kpop ក្នុងនាមជាអ្នកចម្រៀង Solo។ ហើយអ្នកដែលគាំទ្រតារាកូរ៉េទាំងអស់មិនអាចរំលងមិនស្គាល់តារាស្រីរូបនេះបានទេ ប៉ុន្ដែ រូបនាងបែរជានិយាយថា នាងមិនសូវត្រូវបានគេស្គាល់នៅខាងក្រៅទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ បានទម្លាយប្រាប់នៅក្នុងកម្មវិធីសម្ភាសន៍ជាមួយតារាប្រុស Jaejoong ឲ្យដឹងថា ខ្លួនមិនសូវត្រូវបានគេស្គាល់នោះទេ​ នៅពេលចេញក្រៅម្ដងៗ មនុស្សម្នារតែងតែដើរហួសនាង អ្នកខ្លះមិនទាំងងាកមើលនាងផង។

 HyunA
 HyunA

ដោយឡែក Jaejoong បាននិយាយថា តាមពិតអាចមកពីគេគិតថា HyunA ជាមនុស្សមានកម្ពស់ខ្ពស់ 1.70cm លោកមិននឹកស្មានដែរថា ពេលជួបនាងផ្ទាល់ រូបរាងតារាស្រីរូបនេះ តូចច្រឡឹង ខុសពីអ្វីដែលលោកធ្លាប់គិតទាំងអស់ សូម្បីតែខ្លួនក៏តូចដូចជាកូនក្មេងដែរ។

 HyunA
 HyunA

ទន្ទឹមនឹងនោះ តារាប្រុសនេះ បាននិយាយលួង HyunA ថា​ នេះអាចជាមូលហេតុដែលហ្វេនមើលនាងមិនស្គាល់ពេលនៅខាងក្រៅ ព្រោះគេតែងគិតថា រូបនាងមានកម្ពស់ខ្ពស់។ ក្រោយពេលតារាស្រីវ័យ31ឆ្នាំរូបនេះ ឮបែបនេះហើយ នាងបានធូរចិត្តវិញ ហើយនាងសូមឲ្យហ្វេនជួយគាំទ្រអាល់ប៊ុមថ្មីរបស់ខ្លួន មិនតែប៉ុណ្ណោះ​ HyunA នឹងមានវត្តមាននៅក្នុងការប្រគុំតន្ត្រីនៅប្រទេសកម្ពុជាឆាប់ៗនេះ៕

ប្រភព៖ Koreaboo

 HyunA
 HyunA
 HyunA
 HyunA
 HyunA
 HyunA
 HyunA
 HyunA
 HyunA
 HyunA
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T