កម្សាន្ត៖ ជាការពិតណាស់ ជីវិតជាគូស្នេហ៍រវាងតារាល្បីៗ២នាក់ ច្បាស់ជាមហាជនគិតថា ពួកគេតែងតែបង្ហាញតែភាពផ្អែមល្ហែម មិនងាយនឹងបញ្ចេញអារម្មណ៍សោកសៅ ឬពិសេស បង្ហាញថា ពួកគេកំពុងមានជម្លោះជាមួយគ្នានោះទេ ពីព្រោះមានអ្នកកាសែត និង មហាជនច្រើនណាស់ចង់ដឹងរឿងជីវិតឯកជនគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ងាកមកមើលគូស្វាមីភរិយា Justin Bieber វិញ ហាក់ដូចជាមិនមែនមានតែភាពផ្អែមល្ហែមនោះទេ ពេលខ្លះពួកគេក៏មានបញ្ហាទំនាស់បន្ដិចបន្ដួចជាមួយគ្នាផងដែរ។ ទន្ទឹមនឹងនោះ គេបានប្រទះឃើញវីដេអូ Hailey ដែលជាភរិយា បានបង្ហាញទឹកមុខស្មើ ដើរចេញពីឡានមិនចាំ Justin ដែលខំដើរតាមពីក្រោយយ៉ាងស្វាត់ស្វាញ់នោះទេ។
មិនខុសពីបុរសទូទៅនោះទេ តារាចម្រៀងប្រុសរូបនេះ រត់តាមលួងប្រពន្ធ ឪបពីក្រោយជាប់ ប៉ុន្ដែ Hailey នៅតែធ្វើទឹកមុខមាំ ហាក់ដូចជាមានកំហឹងជាមួយ Justin ជាខ្លាំង។ ចំណែកឯ វីដេអូសកម្មភាពនេះ ត្រូវបានអ្នកកាសែតថតបាន និង ចែករំលែកពេញបណ្ដាញសង្គម ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង៕
ប្រភព៖ JUSTICE