ចិត្តល្អម៉្លេះ HyunA ថា ឲ្យតែហ្វេនចង់បាន នាងនឹងឲ្យក្រេឌីតកាតរបស់ខ្លួន ទៅអ្នកគាំទ្រភ្លាម

//s9.kh1.co/75/75c77cf9d12bbdca539e5fb26af3257fbb36639e.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២៤ ៩ព្រឹក · ៩ ខែមុន

HyunA ធ្លាប់ឲ្យក្រេឌីតកាតរបស់ខ្លួនទៅអ្នកគាំទ្រម្នាក់ ជាការប៉ាវអាហារមួយពេលដល់គេ

កូរ៉េខាងត្បូង៖ HyunA ដែលអ្នកទាំងអស់គ្នាស្គាល់ហើយថាជា តារា Kpop ទោលមានឈ្មោះល្បីល្បាញ ដែលនឹងមកប្រគុំតន្ត្រីនៅប្រទេសកម្ពុជាឆាប់ៗនេះ គឺជាតារាម្នាក់ដែលចូលចិត្តជូនកាដូថ្លៃៗដល់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA 
HyunA 

ជាក់ស្ដែង នាងធ្លាប់ប្រគល់កាដូដូចជា គ្រឿងសម្អាង YSL ក៏ដូចជាកាតកាដូផងដែរ ហើយនាងក៏ធ្លាប់ឲ្យក្រេឌីតកាតរបស់ខ្លួនទៅអ្នកគាំទ្រម្នាក់ ជាការប៉ាវអាហារមួយពេលដល់គេទៀតផង ដែលទង្វើនេះពិតជាបង្ហាញថា HyunA ពិតជាស្រលាញ់អ្នកគាំទ្រខ្លាំងណាស់។

HyunA 
HyunA 

ពេលចូលរួមជាភ្ញៀវក្នុងកម្មវិធី jaefriends របស់ Kim JaeJoong ជាអតីតសមាជិករបស់ TVXQ គឺ Jaejoong បានសួរនាងថា នាងបានឲ្យក្រេឌីតកាតទៅអ្នកគាំទ្រអ៊ីចឹង នាងមិនខ្លាចអ្នកគាំទ្រយកវារត់ចោលទេ? តែ HyunA បានឆ្លើយថា នាងមិនខ្លាចទេព្រោះនាងជឿទុកចិត្តថាអ្នកគាំទ្រមិនធ្វើបែបហ្នឹងឡើយ

HyunA  ក្នុងកម្មវិធី jaefriends
HyunA  ក្នុងកម្មវិធី jaefriends

Jaejoong ក៏បានសួរថាបើអ្នកគាំទ្រជាងពាន់នាក់សុំក្រេឌីតកាតពី HyunA តើនាងនឹងឲ្យវាដល់គ្រប់គ្នាទេ? នាងបានឆ្លើយថា ពេលនេះនាងមានប្រាក់គ្រប់គ្រាន់ហើយ ទើបនាងមិនស្ទាក់ស្ទើរនឹងឱ្យទេ ព្រោះនាងចង់ អរគុណក៏ដូចជាសងគុណអ្នកគាំទ្រដែលធ្វើឲ្យនាងមានថ្ងៃនេះ៕  

HyunA  ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA  ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA  ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA  ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA
HyunA
HyunA
HyunA
HyunA
HyunA

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T