ចូលរួមសោកស្តាយ! ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងខេត្តកណ្ដាល បណ្ដាលឱ្យស្ត្រីម្នាក់ស្លា»-ប់ និងរ»-បួ»-ស៤នាក់

//s9.kh1.co/1d/1d6f2e1dddc2962b60bcdeeeadd83f7bd9a5735f.jpg
សង្គម

 ១៨-មករា-២០២៤ ២ល្ងាច · មួយឆ្នាំមុន

ស្ត្រីម្នាក់បានស្លាប់ និងមនុស្ស០៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ « យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី »

កណ្តាល៖ ស្ត្រីម្នាក់បានស្លាប់ និងមនុស្ស០៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ « យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី » ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង០៦នឹង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមកម្មករកម្មការនីរោងចក្រ បានអង្គុយលេង និងហូបបាយនៅក្នុងទីតាំងស្តុកគីមី សម្រាប់ផលិតចេញជាថ្នាំពណ៌លាបសម្លៀកបំពាក់ ដើម្បីត្រៀមចូលធ្វើការនៅម៉ោង៧ព្រឹក។ ប៉ុន្តែមិនទាន់ដល់វេលាចូលធ្វើការផង ស្រាប់តែមានលឺសូរសម្លេងផ្ទុះចេញពីបំពង់ឧស្ម័ននៅក្នុងទីតាំងគីមីនោះ ដែលបង្កឱ្យមានជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើង និងរាលដាលជាបន្តបន្ទាប់តែម្តង។

ភ្លាមៗនោះ ក្រុមកម្មករបានរត់គេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែស្ត្រីរងគ្រោះដែលជាអ្នកមើលការខុសត្រូវទីតាំងស្តុកគីមីនោះ មិនអាចរត់ចេញបាន ក៏ត្រូវថប់ខ្យល់ស្លាប់តែម្តងទៅ ។

បន្ទាប់ពីកើតហេតុ កងកម្លាំងអាជ្ញាធរចម្រុះ មាននគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកគង់ សោភ័ណ្ឌ អភិបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គិភ័យ មកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដើម្បីធ្វើការបាញ់ទឹកទប់ស្កាត់ និងពន្លត់ការឆាបឆេះ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានគ្រប់ស្ថានការណ៍បាន១០០ភាគរយ ដោយប្រើប្រាស់ពេលអស់ជាង៤ម៉ោង ទើបធ្វើឱ្យអណ្តាតភ្លើងរលត់សូន្យសុងទៅវិញ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុប១៥គ្រឿង។ ការឆាបឆេះនេះ គឺបានបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈក្នុងអាគារខាងលើអស់ស្ទើរតែទាំងស្រុងទៅហើយ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រងចាំធ្វើកោសល្យវិច្ច័យពិនិត្យនៅពេលក្រោយ។

សូមបញ្ជាក់ថា ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនរងគ្រោះដែលរងរបួស០៤នាក់ផ្សេងទៀត ក៏ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/4b/4bfd2108d2c6c8bb151b1edf2c8c8e41eea71839.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាន់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលមានស្ថានភាពធ្ង.ន់.ធ្ង.រ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់!

 ២១-មករា-២០២៥ 
 ២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T