ក្រមុំសុំខ្មាស់ តារាស្រីកូរ៉េ៤ដួងនេះ ចំណាស់ខ្ទង់៤០ឆ្នាំហើយ សម្រស់នៅតែឆ្វាច

//s9.kh1.co/b7/b710faba66a70b010d2aba9c4cdd15e025c7b9e8.png
តារា & កម្សាន្ដ

 ១៩-មករា-២០២៤ ៩ព្រឹក · ៨ ខែមុន

តារាស្រីលំដាប់កំពូលទាំងប៉ុន្មានដួងខាងក្រោមនេះ ត្រូវបានគេដាក់រហ័សនាមថា រាជនីសម្រស់ ព្រោះតែពួកគេមិនចេះចាស់សោះ។

កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីកូរ៉េសឹងតែទាំងអស់ទៅហើយ នៅកូរ៉េខាងត្បូង ដែលថែរក្សាសម្រស់របស់ពួកគេឲ្យនៅក្មេងជាងវ័យ២០ទៅ៣០ឆ្នាំ។ ក្រឡេកមកមើលតារាស្រីលំដាប់កំពូលទាំងប៉ុន្មានដួងខាងក្រោមនេះ ត្រូវបានគេដាក់រហ័សនាមថា រាជនីសម្រស់ ព្រោះតែពួកគេមិនចេះចាស់សោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ តារាសម្ដែងស្រី Song Hye Kyo មានភាពលេចធ្លោជាងគេចំពោះសម្រស់ក្មេងជាងអាយុ ដែលសព្វថ្ងៃនាងមានអាយុ ៤២ឆ្នាំទៅហើយ រីឯ សម្រស់វិញ ដូចក្រមុំ២០ឆ្នាំអញ្ចឹងដែរ។ បន្ទាប់ពីនោះ តារាសម្ដែងស្រី Jun Jihyun ដែលអ្នកគាំទ្រសឹងមិនជឿនឹងសម្រស់ដ៏ទាក់ទាញក្នុងវ័យ៤៣ឆ្នាំ នាងនូវតែគ្រងតំណែងតួ​ឯក។

ចំណែកឯ តារាសម្ដែងស្រី ដែលដកឃ្លាពីសិល្បៈ ធ្វើឲ្យហ្វេនមានការនឹករលឹកជាខ្លាំងនោះគឺ តារាសម្ដែងស្រី Kim Tae Hee ដែលនាងធ្វើឲ្យមហាជនស្រឡាំងកាំងនៅពេលឃើញថាសម្រស់នាងកាន់តែស្អាតជាងមុនក្នុងវ័យ៤៣ឆ្នាំ បច្ចុប្បន្ននេះ នាងសម្រាកពីសិល្បៈ នៅផ្ទះមើលថែកូនៗ៣នាក់។

ចុងក្រោយ តួឯកស្រីប្រចាំដួងចិត្តអ្នកទស្សនា Son Ye Jin ក៏មានវ័យមិនក្មេងនោះដែរ បើទោះបីជានាងមានរូបរាងស្រឡូនមុខមាត់ស្រស់ថ្លា ហើយទើបនឹងរៀបការកាលពីឆ្នាំមុនពិតមែន ប៉ុន្ដែអាយុរបស់នាងគឺ​ មិនក្រោម៤២ឆ្នាំនោះទេ រីឯមិនពីសម្បកក្រៅនាងដូចអាយុ២០អញ្ចឹង៕

Song Hye Kyo
Song Hye Kyo
 Song Hye Kyo
 Song Hye Kyo
Jun Jihyun
Jun Jihyun
Jun Jihyun
Jun Jihyun
Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Kim Tae Hee 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T