កម្ពុជា៖ អ្នកលេងកណ្តាប់ដៃបេតុង ធន់ រិទ្ធី ត្រូវបានក្រុមហ៊ុនវឌ្ឍនៈផ្តល់ឱកាសរៀបចំការប្រកួតសងសឹករវាងរូបគេ ទល់នឹង តារា Thai Fight សៃយុគ ភុមផាមួង ពោលនឹងធ្វើឡើងនៅប្រទេសកម្ពុជាឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងបកក្រោយបន្តិច កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ គឺ ធន់ រិទ្ធី ទទួលបានឱកាសទៅប្រកួតជាមួយ សៃយុគ នៅសង្វៀន Thai Fight ដែលរៀបចំឡើងនៅប្រទេសថៃ ពេលនោះ រិទ្ធី បានវាយ សៃយុគ រាប់ទឹក១ទៅហើយ ប៉ុន្តែចូលទឹក២ ស្រាប់តែ សៃយុគ ទាត់ដៃ រិទ្ធី បោះបង់ការប្រកួតតែម្តង។
ចាប់តាំងពីពេលនោះមក ធន់ រិទ្ធី បានចាប់ផ្តើមតាំងចិត្តហ្វឹកហាត់កាន់តែខ្លាំងខ្លារហូតទទួលបានរហ្ស័សនាមថា ជា អធិរាជអំបោះឆៅ ហើយ រូបគេតែងតែទទូចម្ចាស់កម្មវិធីឲ្យជួយរៀបចំឲ្យខ្លួនជួបសងសឹកនឹង សៃយុគ ម្តងទៀត រូបគេចង់សងសឹកខ្លាំងបំផុត ខណៈ ការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅក៏មានលក្ខខណ្ឌថា បើ រិទ្ធី អាចយកឈ្នះ កីឡាករអឺរ៉ង់បាន នោះម្ចាស់ស្ពនស្ព័រនឹងរៀបចំការសងសឹកឲ្យកើតឡើង ចំណែក លទ្ធផលឃើញថា រិទ្ធី បានផ្តល់ កីឡាករអឺរ៉ង់ ត្រឹមទឹកទី២ ដូច្នេះមានន័យថា ជំនួបរវាង ធន់ រិទ្ធី ទល់នឹង សៃយុគ នៅប្រទេសកម្ពុជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។