ប្រដាល់៖ អ្នកលេងកណ្តាប់ដៃបេតុង ធន់ រិទ្ធី បានចុចឈ្មោះ ព្រំ សំណាង និង ឡៅ ចន្ទ្រា ជា កីឡាករតែ ២នាក់ គត់ដែលខ្លួនយល់ឃើញថា អាចទប់ទល់ជាមួយ កីឡាករ MORTAZA បាន ខណៈ និយាយដល់ឈ្មោះ ធឿន ធារ៉ា វិញ ជាមួយ អ្នកប្រដាល់អឺរ៉ង់ខាងលើ គាត់ថាមិនអាចកើតឡើងបានទេក្រោមហេតុផលមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ធន់ រិទ្ធី បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ រូបគេបានជួបប្រកួតគ្នាជាមួយ Mortaza នៅសង្វៀនហង្សមាស ហើយ ជាលទ្ធផល រូបគេបានប្រកួតចាញ់ Mortaza ត្រឹមទឹកទី១ របូតខ្សែក្រវាត់ X-Treme គុនខ្មែររបស់ខ្លួន ខណៈ ក្រោយចប់ការប្រកួត រូបគាត់ក៏បានប្រកាសមិនជួបសងសឹកជាមួយ Mortaza ម្តងតទៀតផងដែរក៏ព្រោះតែបញ្ហាគីឡូ និង កាយសម្បទាគេធំពេក។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ ក្នុងកិច្ចសម្ភាសជាមួយ Admin ស្តង់ដា ធន់ រិទ្ធី បានលើកឡើងថា អ្នកដែលស័ក្តិសមជាមួយ Mortaza មានតែ កីឡាករ ២នាក់ប៉ុណ្ណោះ គឺ ព្រំ សំណាង និង ឡៅ ចន្ទ្រា ដែលមានគីឡូប្រហាក់ប្រហែលគ្នាជាមួយ Mortaza ប៉ុន្តែ ធឿន ធារ៉ា វិញមិនអាចជួបគ្នាបានទេ ព្រោះ Mortaza មិនអាចធ្វើគីឡូមកកាន់ ៧២បានឡើយ៕