ប្រដាល់៖ មេធីម រឿង សោភ័ណ្ឌ បានលើកឡើងថា សម្រាប់ការចេញទៅប្រកួតនៅប្រទេសជប៉ុន របស់ ពេជ្រ សម្បត្តិ ក្នុងការដណ្តើមខ្សែក្រវាត់ Knock Out ខាងមុខនេះ រូបគាត់សូមដាក់ក្តីលើរំពឹង និង ជឿជាក់ លើ ក្របីព្រៃត្រឹមតែ ៥០-៥០ ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ទាក់ទងនឹងរឿងខាងលើ មូលហេតុដែល រឿង សោភ័ណ្ឌ ហ៊ានដាក់ក្តីរំពឹងលើ សម្បត្តិ ត្រឹមតែ ៥០ភាគរយ ក៏ព្រោះតែវាជាការប្រកួតក្រៅដី ពាក្យថាម្ចាស់ផ្ទះ គេក៏ប្រឹងដែរ លំដាប់គេក៏មិនធម្មតាដូចគ្នា ដូច្នេះយើងច្បាស់ជាមិនងាយស្រួលឡើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតដណ្តើមខ្សែវាត់ Knock Out ខាងលើ នឹងធ្វើឡើងនៅប្រទេសជប៉ុន នាថ្ងៃទី ៣០ ខែធ្នូខាងមុខនេះ ប្រកួតលក្ខណៈ 4 Men Tournament បែបហ្គង់ចេញម្រាម ខណៈ ពេជ្រ សម្បត្តិ នឹងត្រូវជួបជាមួយ កីឡាករជប៉ុន Taimu Hisai នៅជុំទី១ រីឯ មួយគូទៀត កីឡាករជប៉ុន Shimoji Kanato ត្រូវជួបជាមួយកីឡាករថៃ Lom Leesan៕