កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យមហាជនផ្ទុះការសរសើរទៀតហើយ តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី Fashion Show លំដាប់អន្តរជាតិ The Christian Dior ដែលចូលរួមដោយតារាល្បីៗមកពីជុំវិញពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះផងដែរបានធ្វើឡើងនៅឯ ទីក្រុងប៉ារីស ប្រទេសបារាំង ដែលនៅក្នុងនោះ យូប៊ីន បានគ្រងឈុតខ្មៅយ៉ាងទាន់សម័យមានភាពស្រស់ស្អាតមែនទែន។ ជាពិសេស តារាស្រីរូបនេះ បានបង្ហាញវត្តមាននៅក្នុងចំណោមបុគ្គលមានឥទ្ធិពល ក៏ដូចជាតារាលំដាប់អន្តរជាតិ គួរឲ្យរំភើបដែលនាងឈានដល់ចំណុចនេះ។
គួរបញ្ជាក់ដែរថា កញ្ញា ស៊ីន យូប៊ីន កាន់ទទួលបានក្ដីស្រឡាញ់ ប្រជាប្រិយភាព និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស រូបនាង បង្ហាញវត្តមាននៅកម្មវិធីអន្តរជាតិល្បីៗជាច្រើន ដែលនាំមុខប្រទេសជាតិឲ្យកាន់តែមានគេស្គាល់កាន់តែច្រើន៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន