បរទេស៖ ថ្មីៗនេះ តារាស្រី Kylie Jenner បានទាញយកការចាប់អារម្មណ៍ ក្នុងពេលដែលបានចេញមកបង្ហាញខ្លួនតុបតែង នៅក្នុងសម្លៀកបំពាក់រ៉ូប corset យ៉ាងស្រស់បំព្រង ខណៈពេលដែលចូលរួមក្នុងកម្មវិធី Runway ក្នុងអំឡុងពេល Paris Haute Couture Fashion Week កាលពីថ្ងៃពុធកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ បានពាក់រ៉ូបពណ៌សគ្មានខ្សែ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានរុំដោយស្រទាប់ស្រោបស្បៃស្ដើង ជាមួយនឹងស្បែកជើងកែងខ្ពស់ពណ៌ផ្ទៃមេឃលម្អិតដោយគុជរលោង ជាពិសេស ថែមទាំងបានមកជាមួយនឹងការបំពាក់ដោយក្រវិលប្រាក់ និងចិញ្ចៀនដ៏ស្រស់ស្អាត ទៀតផង។
ម៉្យាងវិញទៀត តារាស្រីរូបនេះ បានមកដល់កម្មវិធីនេះ ជាមួយនឹងម៉ូតសក់ពណ៌ត្នោតខ្មៅរបស់នាង លេងម៉ូតយ៉ាងស្អាតបាត ជាមួយនឹងសក់រួញរលុងៗទម្លាក់ចុះពីលើស្មារបស់នាង គួរឲ្យគយគន់៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖