កម្សាន្ត៖ តារាសម្ដែងស្រី Cecilia Cheung បានធ្វើការផ្សាយផ្ទាល់តាមអ៊ិនធើណេត ដោយទទួលបានប្រាក់ចំណូល លើសពី ១០០ លានដុល្លារហុងកុង ក្នុងរយៈពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភព ON បន្ទាប់ពីសម្រាកមួយឆ្នាំ តារាសម្ដែងស្រី Cecilia Cheung បានត្រលប់ទៅធ្វើការផ្នែកលក់អនឡាញ សម្រាប់ម៉ាកយីហោមួយ។ យោងតាមស្ថិតិបង្ហាញថា បន្ទាប់ពីការផ្សាយបន្តផ្ទាល់រយៈពេលពីរម៉ោង នាងទទួលបានប្រាក់ចំណូលពីការលក់ ១០០ លានដុល្លារហុងកុង (ប្រហែល ១២,៨៧ លានដុល្លារ) ។ នៅលើបណ្តាញសង្គម ទស្សនិកជន បានហៅនាងថា «Livestream Queen» ឬ «តារាលក់អនឡាញ» ជាដើម។
ក្នុងពេលផ្សាយផ្ទាល់ ពេលពិធីករសួរ ថាតើនាងបារម្ភថាតួរបស់នាងនឹងត្រូវទស្សនិកជនបំភ្លេចចោលឬអត់នោះ Cecilia បានឆ្លើយថា «ទេ ខ្ញុំតែងតែនិយាយថា មនុស្សស្រីគួរតែមានទំនុកចិត្ត។ តាំងពីរឿងដំបូងមកទល់ពេលនេះ ខ្ញុំតែងតែមានចិត្តគំនិតបែបនេះ។ ខ្ញុំចង់សម្ដែងក្នុងរបៀបមួយ ដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍ និងធ្វើឱ្យរូបភាពរបស់ខ្ញុំកាន់តែស៊ីជម្រៅដល់បេះដូង ហើយនឹងមិនអាចបំភ្លេចបានឡើយ»។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖