កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បានទាញយកចំណាប់អារម្មណ៍ ពេលបង្ហាញខ្លួន ជាមួយនឹងអង្គរក្សថ្មីរបស់នាង ដែលរូបរាងរបស់នាង ត្រូវបានគេប្រៀបធៀប ទៅនឹងតារាភាពយន្ដ ពេលដើរទិញឥវ៉ាន់នៅទីក្រុង Los Angeles កាលពីថ្ងៃទី ២០ ខែធ្នូ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងស្រីវ័យ ៥៥ ឆ្នាំរូបនេះ បានដើរជជែកលេង យ៉ាងសប្បាយរីករាយ ជាមួយអង្គរក្សរបស់នាង នៅកន្លែងលក់ទំនិញ Brentwood Country Mart ដ៏ល្បី។ មិនត្រឹមតែប៉ុណ្ណោះ រូបនាង បានចេញមកបង្ហាញខ្លួន ដោយស្លៀកសំលៀកបំពាក់បែបសកម្ម និងការតុបតែងខ្លួនសាមញ្ញ។ អង្គរក្សរបស់នាង ស្លៀកឈុតពណ៌ខ្មៅឆើតឆាយ រួមជាមួយខោខូវប៊យ។
បន្ទាប់ពី បែកបាក់ជាមួយ ស្វាមី Ben Affleck នៅរដូវក្តៅនេះ Jennifer Lopez ត្រូវបានគេឃើញជាញឹកញាប់ ជាមួយអង្គរក្សថ្មីរបស់នាង។ បុរសម្នាក់នេះ បានអមដំណើរ Jennifer ទៅព្រឹត្តិការណ៍ជាច្រើន ដោយតែងតែបង្ហាញខ្លួន ជាមួយនឹងស្ទីលស្លៀកពាក់យ៉ាងស្អាត ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖