ហ៊ាននិយាយជាសាធារណៈ Seungri ត្រូវ G-Dragon បែរខ្នងដាក់ ខណៈបង្ហាញការគាំទ្រទៅកាន់ Daesung តែម្នាក់

//s9.kh1.co/f2/f262e5bff95fed8f7f0ccad37ecf1dc7c026bde7.png
តារា & កម្សាន្ដ

 ២៧-មករា-២០២៤ ៨ព្រឹក · ៨ ខែមុន

ហ៊ាននិយាយជាសាធារណៈ Seungri ត្រូវ G-Dragon បែរខ្នងដាក់ ខណៈបង្ហាញការគាំទ្រទៅកាន់ Daesung តែម្នាក់។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា ​Seungri ដែលជាអតីតសមាជិកក្រុម Big Bang បាននិយាយនៅក្នុងកម្មវិធីជប់លាងក្នុងប្រទេសកម្ពុជាថា "ថ្ងៃណាមួយ លោកនឹងនាំ G-Dragon មកលេងទីនេះឲ្យបាន" ទៅកាន់មហាជន និង ហ្វេនៗ ដែលបានចូលរួមនៅកម្មវិធីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Seungri 
Seungri 

សម្ដីនេះ បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្រទូទាំងពិភពលោកបញ្ចេញប្រតិកម្មជាខ្លាំងទៅលើ Seungri ដែលហ៊ាននិយាយឈ្មោះ G-Dragon ខណៈដែលតារារ៉េបរូបនេះ ក៏ទើបតែដោះស្រាយបញ្ហាស៉ើបអង្កេតគ្រឿងញៀនចប់។​ ដោយឡែក ក្រឡេកទៅមើល GD វិញ រូបលោកមិនបានតបតអ្វីអំពីរឿងនេះទេ បើទោះបីជាអ្នកគាំទ្រមានការសួរនាំច្រើនយ៉ាងណាក៏ដោយ។

Seungri 
Seungri 

ជាពិសេស តារារ៉េបរាងតូចរូបនេះ បានបង្ហាញការគាំទ្រដល់សមាជិកផ្សេងគឺ Daesung ដែលទើបនឹងចេញចម្រៀងថ្មី ក្រោយខានចេញចម្រៀង ​Solo ជាង១៣ឆ្នាំកន្លងមក។ នៅក្នុងនោះ GD បានដាក់រូប Poster របស់ Daesung នៅក្នុង Story IG របស់ខ្លួនទៀតផង ដែលបញ្ជាក់ថា ពួកគេមានទំនាក់ទំនងយ៉ាងល្អ។

Seungri 
Seungri 

ចំណែកឯ Seungri វិញ រូបលោកជាប់ឈ្មោះជា ឧក្រិដ្ឋជន ដែលធ្លាប់ជាប់គុក ដូចនេះ ក្រោយពីលោកបង្ហាញភាពជឿជាក់ថា នឹងនាំ GD​ មកលេងកម្ពុជា វាប្រៀបបីដូចជាលោកនៅតែមានទំនាក់ទំនងល្អជាមួយគ្នាអញ្ចឹង។ យ៉ាងណាមិញ យើងមិនដឹងទេថា ពួកគេពិតជាមានទំនាក់ទំនងក្រោយភ្នែកមហាជនមែនឬយ៉ាងណានោះទេ៕

ប្រភព៖​ K-Buzz

 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
Daesung 
Daesung 
Daesung 
Daesung 
Daesung 
Daesung 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T