បរទេស៖ លោក Bernard Arnault ដែលជាមហាសេដ្ឋីបារាំង នាយកប្រតិបត្តិក្រុមហ៊ុនយក្ស LVMH បានទម្លាក់លោក Elon Musk ជាអ្នកមានជាងគេលើពិភពលោក នេះបើយោងតាមបញ្ជីមហាសេដ្ឋីរបស់ Forbes ចេញផ្សាយថ្មីៗ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបញ្ជាក់ថា ទ្រព្យសម្បត្តិសុទ្ធរបស់ Arnault បានកើនឡើងដល់ ២០៧.៨ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដែលលើស Elon Musk ២០៥.៥ ពាន់លានដុល្លារ ដែលជម្រុញឲ្យលោក បានកាន់កាប់ឈរតំណែងមួយនេះ។
លោក Arnault ដែលជានាយកប្រតិបត្តិនៃ LVMH វ័យ ៧៤ ឆ្នាំបានសាងសង់អាណាចក្រ ប៊្រេនធំៗ ប្រណីតរបស់លោកក្នុងរយៈពេលជិត ៤ ទសវត្សរ៍ ដោយ មានម៉ាកយីហោល្បីៗដូចជា Louis Vuitton, TAG Heuer និង Dom Pérignon និងជាច្រើនទៀត៕
ប្រភព៖ Forbes