កម្ពុជា៖ ផលិតរៀបចំការប្រកួតប្រចាំស្ថានីយ ទទក លោក នៅ លីដា បានបង្ហាញជាតម្រុយខ្លះៗថា នៅថ្ងៃខាងមុខ ក្រុមការងារនឹងព្យាយាមទាក់ទងទៅកាន់ តារា Thai Fight ២រូប គឺ តេង ណឹង និង ប.ត.ថ ដើម្បីមកប្រកួតនៅប្រទេសកម្ពុជាក្នុងគោលបំណងបំពេញចិត្តអ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ប្រិយមិត្តច្បាស់ជាធ្លាប់បាននិយាយតៗគ្នាថា វាពិតជាពិបាកណាស់សម្រាប់កម្មវិធីប្រកួតស្រុកខ្មែរក្នុងការនាំយក កីឡាករលំដាប់ៗនៅប្រទេសថៃមកប្រកួតនៅប្រទេសកម្ពុជា ដោយសារកត្តាតម្លៃខ្លួនគេថ្លៃ ឬ ក៏គេជាប់កុងត្រាជាមួយសង្វៀនគេជាដើម ប៉ុន្តែ ថ្មីៗនេះ ស្ថានីយ ទទក បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលតាមរយៈការនាំយក សៃយុគ ដែលជាតារា Thai Fight មកប្រកួតទល់នឹង ធន់ រិទ្ធី នាថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈ កន្លងមកទៀត ស៊ុដ សាខន និង ផាយ៉ាក សាមុយ ជាអតីតតារា Thai Fight ក៏ធ្លាប់បានមកប្រកួតនៅប្រទេសកម្ពុជាដូចគ្នា។
ក្រោយជោគជ័យក្នុងការនាំយក ជើងខ្លាំង និង អតីតជើងខ្លាំងរបស់ Thai Fight ៣រូបខាងលើ មកកាន់ទឹកដីកម្ពុជា ក្នុងកិច្ចសម្ភាសមួយជាមួយលោកស្រី សេង ម៉ូលីនី គឺ លោក នៅ លីដា ក៏បាននិយាយថា នៅថ្ងៃណាមួយ ទទក នឹងព្យាយាមទាក់ទងទៅកាន់ តេង ណឹង និង ប.ត.ថ មកប្រកួតនៅស្រុកខ្មែរម្តង ពោល ទទក អាចយក សៃយុគ មកបាន រឿងអី តេង ណឹង និង ប.ត.ថ យកមកមិនបាន ដូច្នេះ បើ តេង ណឹង និង ប.ត.ថ តើខាងយើងគួរតែរៀបចំកីឡាករគុនខ្មែររូបណាទទួលគេបងប្អូន តោះខមមិននៅខាងក្រោម៕