ស្នេហា៖ ស្នេហាយុវវ័យភាគច្រើន តែងតែជួបប្រទះនូវស្នេហាស្មុគស្មាញ រវាងមនុស្ស៣នាក់ ដែលទាំង៣នាក់នេះ មិនស៊ីសង្វាក់គ្នាសោះ ពោលគឺ បុរសទី១ ទៅស្រឡាញ់នារី តែនារីនោះ បែរជាទៅស្រឡាញ់បុរសទី២ទៅវិញ ទាំងដែលបុរសទី១ព្រមធ្វើគ្រប់យ៉ាងដើម្បីនាង មើលថែ យកចិត្ត ស្រឡាញ់ខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ នារីបែរជាមើលមិនឃើញ ហើយទុកបុរសទី១ត្រឹមជាមនុស្សកំដរ ឬ ជាកង់សាគួរ នៅពេលដែលនាងមិនមានអ្នកណានៅក្បែរខ្លួន នៅពេលដែលនាងពិបាកចិត្តតែប៉ុណ្ណោះ។ ចំណែកឯ បុរសទី២វិញ គឺជាមនុស្សមិនយកចិត្តទុកដាក់ចំពោះនារីនោះទេ មាត់ប្រាប់ថាស្រឡាញ់តែទង្វើ បែរជាធ្វើឲ្យនារីពិបាកចិត្តចំពោះខ្លួនរហូត។
ចំពោះនារីវិញ នាងមានចិត្តស្រឡាញ់ងប់ងុលទៅលើបុរសទី២ បើទោះបីជាបុរសទី២បង្ហាញទង្វើមិនខ្វាយខ្វល់ឬសោះកក្រោះយ៉ាងណាក៏ដោយ ប៉ុន្ដែនាងមានចិត្តទន់ ពេលមានរឿងអ្វីក៏ដោយ នាងតែងជឿពាក្យលួងលោមពីបុរសទី២ជានិច្ច ទើបធ្វើឲ្យនាងដកខ្លួនមិនរួច។
ប៉ុន្ដែបើនិយាយពីជម្រើសដ៏ល្អវិញ នារីគួរតែជ្រើសរើសបុរសទី១ ហើយផ្ដាច់ពីបុរសទី២ ដែលតែងតែធ្វើឲ្យនាងពិបាកចិត្តឥតឈប់ឈរ ព្រោះស្នេហាជាមួយបុរសទី២គឺ តុកស៉ិកខ្លាំងណាស់។ បើជាប្រិយមិត្តវិញ តើគិតយ៉ាងណាដែរ គួរដើរតាមខួរក្បាល ឬ ដើរតាមបេះដូង?
អត្ថបទដោយ ៖ Min