ស្នេហា៖ នៅក្នុងស្ថានការណ៍ខុសៗគ្នាជាច្រើន អ្នកមានស្នេហាតែងតែជួបប្រទះបញ្ហាស្មុគស្មាញ អ្នកខ្លះ ត្រូវឪពុកម្ដាយមិនពេញចិត្តគូស្នេហ៍ ពេលខ្លះមនុស្សជុំវិញខ្លួនមិនពេញចិត្ត ហើយពេលខ្លះទៀត ជួបបញ្ហាច្រើន ឈ្លោះគ្នាច្រើនពេក ក៏ធ្វើឲ្យអ្នកឈានដល់ផ្លូវមួយដែលចោទសំណួរខ្លួនឯងថាត្រូវសម្រេចចិត្តបែបណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជីវិតស្នេហា គឺមិនមែនសុទ្ធតែស្រស់ស្អាត ពណ៌ស៊ីជម្ជូរហូតនោះទេ វាគង់តែដល់ពេលវេលាមួយដែលអ្នកឆ្ងល់ហើយចោទសួរខ្លួនឯងថា តើអ្នកសម្រេចចិត្តត្រូវដែរឬទេ? សំនួរនេះ វាពិតជាមិនស្រួលនឹងឆ្លើយនោះទេ បើអ្នកប្រើខួរក្បាល សម្រេចចិត្តតាមការគិត នោះចម្លើយបានផ្សេង ហើយបើអ្នកធ្វើតាមបេះដូងវិញ ចម្លើយរឹតតែឆ្ងាយពីខួរក្បាល។
គិតបកមកវិញ អ្នកអាចសម្រេចចិត្តបែបណាក៏បាន ប៉ុន្ដែត្រូវដឹងថា ពេលធ្វើបែបនោះហើយ អ្នកនឹងសប្បាយចិត្តនៅថ្ងៃក្រោយ ព្រោះសុភមង្គលរបស់អ្នកសំខាន់ជាងអ្នកដ៏ទៃ ជៀសវាងការធ្វើដើម្បីអ្នកដ៏ទៃដាច់ខាត ព្រោះអ្នកទាំងនោះ គេអាចនឹងនិយាយមិនបានគិតពីអ្នកនោះទេ ពេលខ្លះគេគ្រាន់តែនិយាយចោលផង គេមិនខ្វល់ពីអ្នកនោះទេ ដូចនេះ អ្នកគួរគិតពិចារណាយ៉ាងណា ដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត មិនថា តាមបេះដូង ឬតាមខួរក្បាលនោះទេ៕
អត្ថបទ៖ Min