កម្សាន្ត៖ តារាសម្តែងស្រី Angelababy បានចូលរួមក្នុងព្រឹត្តិការណ៍មួយ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាង ៣ ខែ ដោយសារតែត្រូវបានហាមឃាត់មិនឱ្យមានការបង្ហាញនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Angelababy បានបង្ហោះរូបថតដោយបាននិយាយថា នាងបានមកទីក្រុងឌូបៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដែលនេះគឺជាសកម្មភាពដំបូងរបស់នាង ក្នុងឆ្នាំ ២០២៤ ចាប់តាំងពីត្រូវបានហាមឃាត់នៅចុងឆ្នាំ ២០២៣។ តារាស្រីរូបនេះបានសរសេរថា៖
មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Angelababy ក៏បានបង្ហោះវីដេអូមួយ ជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសំណាងល្អក្នុងឆ្នាំថ្មី ដោយនៅក្នុងនោះ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូក តុបតែងខ្លួនបែបស្រាលៗ ស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍ភ្លឺចែងចាំង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖