ហុងកុង៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ Rosamund Kwan បានធ្វើឱ្យមានការចាប់អារម្មណ៍ នៅពេលដែលបានបង្ហោះវីដេអូជូនពរទស្សនិកជនរីករាយឆ្នាំថ្មី កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ដែលបានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ទៅលើសម្រស់ក្នុងវ័យ ៦១ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដើម្បីអបអរឆ្នាំថ្មី តារាសម្តែង Rosamund Kwan បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញខ្លួន ជាមួយនឹងឈុតអាវពណ៌ក្រហម បង្ហាញពីស្បែកដ៏ស្រទន់ និងរូបរាងស្អាតរបស់នាង។ ជាពិសេស តារាស្រីរូបនេះ ក៏បានណែនាំទស្សនិកជនដែលមានអាយុដូចគ្នាអំពីអាថ៌កំបាំង ក្នុងការជ្រើសរើសសំលៀកបំពាក់សមរម្យនៅពេលទៅប្រារព្ធពិធីចូលឆ្នាំថ្មី ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីវីដេអូនេះ ត្រូវបានចែករំលែកហើយនោះ ទស្សនិកជនជាច្រើន បានចាប់អារម្មណ៍លើរូបរាងរបស់ Rosamund Kwan និងបានបញ្ចេញមតិសរសើរនាងពីភាពស្រស់ស្អាតវ័យក្មេង រហូតធ្វើឲ្យពាក្យគន្លឹះពីរូបរាងរបស់ Rosamund Kwan ក្លាយជាប្រធានបទពេញនិយមនៅលើ Weibo និងបានទាក់ទាញអ្នកចូលមើលរាប់លាននាក់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖