ត្រូវគេមើលរំលងជាច្រើនឆ្នាំ ទីបំផុត Song Ha Yoon ទទួលបានការសរសើរ ថាសម្ដែងសមខ្លាំង ក្នុងរឿង "Marry My Husband"

//s9.kh1.co/98/9840a9ef0848b9115b18f19b7bce24ce52d32133.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២៤ ១ល្ងាច · ៨ ខែមុន

Song Ha Yoon ដែលត្រូវដើរតួជាតួឆ្នាសក្នុងរឿងនេះ បានទទួលការគាំទ្រនិងសរសើរខ្លាំងពីការសម្ដែងរបស់នាងណាស់

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់រឿងភាគកូរ៉េដែលកំពុងទទួលបានសន្ទស្សន៍នៃការគាំទ្រខ្លាំងគឺរឿង "Marry My Husband" ដែលតារាស្រី Park Min Young និងតារាប្រុស Na In Woo ចូលរួមសម្ដែងជាតួឯកស្រីប្រុស ខណៈដែលតារាស្រី Song Ha Yoon សម្ដែងជាតួកាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង "Marry My Husband"
  រឿង "Marry My Husband"

ក្នុងរឿងនេះដែរ គេនិយាយពីតួស្រី Kang Ji Won (ដើរតួដោយ Park Min Young) ត្រូវបានមិត្តភក្តីស្រី Jung Soo Min (ដើរតួដោយ Song Ha Yoon)ដណ្ដើមយកស្វាមីរបស់នាង ខណៈពេលនាងមានជំងឺមហារីក ហើយបានស្លាប់បាត់បង់ជីវិត ប៉ុន្តែមានអភិនីហារកើតឡើងបង្វិលពេលវេលាឲ្យ Kang Ji Won បានវិលត្រឡប់មកកាលនាងមិនទាន់បានរៀបការជាមួយស្វាមីនាង។

Song Ha Yoon ដែលត្រូវដើរតួជាតួឆ្នាសក្នុងរឿងនេះ បានទទួលការគាំទ្រនិងសរសើរខ្លាំងពីការសម្ដែងរបស់នាងណាស់ ដោយសារតែឈុតមួយ ក្នុងភាគថ្មីនេះ គឺ តួអង្គ Jung Soo Min ដែលនាងដើរតួ បានបង្ហើបពីហេតុផលដែលនាងសម្រេចចិត្តក្បត់នឹងតួស្រី ដោយសម្ដែងបានទាំងទឹកមុខខឹងសម្បាលាយឡំទឹកភ្នែក គឺពិតជាអង្រួនបេះដូងអ្នកទស្សនាខ្លាំងមែនទែន។

Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)

គួរបញ្ជាក់ផងដែរថា Song Ha Yoon ចាប់ផ្ដើមចូលសម្ដែងតាំងពីឆ្នាំ២០០៣ ជាមួយនឹងរឿង "Sangdu, Let's go to school" បន្ទាប់មកក៏បានសម្ដែងក្នុងរឿងភាគជាច្រើនដូចជា 'Korea National Training Center,' 'That Man's Jealousy,' 'Ghost,' 'Sweden Laundry,' 'In Still Green Days,' 'My Daughter, Geum Sa Wol,' 'Devilish Charm,' 'Fight for My Way,' 'Marry My Husband,' and movies like 'Dasepo Naughty Girls,' 'Helpless,' 'Whistle Blower,' 'Dangerously Excited,' 'Intimate Strangers' និងរឿងជា​​ច្រើនទៀត៕

Song Ha Yoon
Song Ha Yoon
Song Ha Yoon
Song Ha Yoon
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T