ភ្ញៀវទេសចរបរទេស ១៥១នាក់ ស្មើនឹង ១៤សញ្ជាតិ ចូលធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ

//s9.kh1.co/46/4607bf361cb77a879ccb6f37ac435f0fae759885.jpg
សង្គម

 ២២-កុម្ភៈ-២០២៤ ១ល្ងាច · មួយឆ្នាំមុន

ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៥១នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ បរទេសមួយគ្រឿងចូលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

ព្រះសីហនុ៖ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ LE JACQUES មានសញ្ជាតិ FRENCH មានបណ្តោយ ១៣១.៤៦ម៉ែត្រ ទទឹង ១៨ម៉ែត្រ ជំរៅទឹក ៤.៧ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១៥១នាក់ ស្រី ៧៦នាក់ ស្មើនឹង ១៤សញ្ជាតិ និងមាននាវិកសរុបចំនួន ១២១នាក់ ស្រី ២៦នាក់ ស្មើនឹង៨សញ្ជាតិ។ នាវាទេសចរណ៍ LE JACQUESនេះ បានធ្វើដំណើចាកចេញពីប្រទេសម៉ាឡេស៊ី ចូល សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២១នេះ ហើយនាវាមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស LE JACQUES ដែលមាន សញ្ជាតិច្រើនជាងគេមានដូចជា បារាំងមានចំនួន ៧៩នាក់ អាម៉េរិក ២៧នាក់ និងស្វីស ១០នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងទៀត។

រូបភាព
រូបភាព

ភ្ញៀវទេសចរបរទេស បានធ្វើដំណើរកម្សាន្តនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងតំបន់រាម ក្នុងស្រុកព្រៃនប់ មានដូចជា ក្រុងព្រះសីហនុ មានដូចជាទី ប្រជុំជនផ្សារលើ រង្វង់មូលតោពីរ តំបន់រមណីយដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក(ភូមិ៣) តាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ និងរូបសំណាក សំខាន់នៅតំបន់ស្រុកព្រៃនប់ មានដូចជា រូប សំណាក ព្រះថោងនាងនាគ និងរូបសំណាក ផ្សេងទៀត។

ទន្ទឹមនោះ ក៏មានការពារសន្តិសុខ សុវត្ថិភាពសាធារណជូនភ្ញៀវទេសចរផងដែរ ពីកង កម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T