ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានយាងសោយព្រះទិវង្គតនៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាចនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងជន្មាយុ ៩៤វស្សាដោយព្រះជរាពាធនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈពេលនេះ ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

សូមបញ្ជាក់ថា សម្ដេចបានគង់ព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយដោយក្រុមគ្រូពេទ្យបានតាមដានព្រះរាជសុខភាពរបស់ព្រះអង្គយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គចេះតែបន្តចុះខ្សោយទៅៗ៕



