បារាំង៖ បើទោះបីជាចាកចេញពីផលិតកម្ម YG Entertainment ហើយតែ Rosé នៅតែមមាញឹកជាមួយនឹងកាលវិភាគនានារបស់នាង ដែលក្រៅពីបង្ហើបគម្រោងចង់ចេញបទចម្រៀងថ្មីហើយ Rosé ក៏ទើបតែបានបង្ហាញមុខនៅកម្មវិធីដើរម៉ូតរបស់ Yves Saint-Laurent ដែលរៀបចំក្នុងព្រឹត្តិការណ៍ Paris Fashion Week នាថ្ងៃទី២៧ខែកុម្ភៈផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងកម្មវិធីនេះ Rosé នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងតារាផ្សេងៗដែលបានមកចូលរួម ដោយសារតែការតុបតែងខ្លួនដ៏ស្រស់ស្អាតនិងទាន់សម័យរបស់នាង។
ក្នុងនោះ នាងបានលេងស្ទាយ៍ស្លៀករ៉ូបពណ៌ក្រម៉ៅ ដែលមានសភាពស្ដើងអាចមើលធ្លុះដល់រាងរៅខាងក្នុង ជារ៉ូបបែបមានស្បៃៗវែងអូសដល់ដី ដែលក្នុងនោះ នាងក៏បានពាក់វ៉ែនតាការពារកម្ដៅថ្ងៃពណ៌ខ្មៅយ៉ាងទាន់សម័យ គូជាមួយនឹងស្ទាយ៍សក់សិតរាបទៅក្រោយសាមញ្ញៗ។
ការតុបតែងរបស់នាងលើកនេះ ទទួលបានការកោតសរសើរពីអ្នកគាំទ្រថាស្អាតប្លែកម្យ៉ាង និងជះចំហាយជាអ្នកនាងមកពីត្រកូលអភិជន ព្រោះមិនថានាងធ្វើអីទេ គឺតែងតែមើលទៅស្រស់ស្អាតថ្លៃថ្នូរជានិច្ច៕







ប្រភព៖ allkpop