Luhan អតីតសមាជិក EXO ត្រូវគេសង្ស័យថាបានផិតក្បត់នឹងមិត្តស្រី Xiaotong

//s9.kh1.co/30/306a54e3ddc46ad4b05d79c605c5f9d1ddc4bea9.png
សង្គម

 ២៩-កុម្ភៈ-២០២៤ ៨ព្រឹក · ៧ ខែមុន

អតីតសមាជិក EXO រូបនេះក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Guan Xiaotong ដែលជាតារាសម្ដែងម្នាក់ផងដែរ ប៉ុន្តែថ្មីៗស្រាប់តែមានពាក្យចចាមអារ៉ាមថា រូបគេបានផិតក្បត់នាង។

ចិន៖ ពិតណាស់ តាំងពីចែកផ្លូវគ្នាជាមួយក្រុម EXO នាឆ្នាំ២០១៤មក Luhan ក៏បានបន្តអាជីពជាតារាចម្រៀងនិងសម្ដែងនៅក្នុងប្រទេសចិន ដែលជាទឹកដីកំណើត។ អតីតសមាជិក EXO រូបនេះក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Guan Xiaotong ដែលជាតារាសម្ដែងម្នាក់ផងដែរ ប៉ុន្តែថ្មីៗស្រាប់តែមានពាក្យចចាមអារ៉ាមថា រូបគេបានផិតក្បត់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Luhan
Luhan
Luhan និង Xiaotong
Luhan និង Xiaotong

នាថ្ងៃទី២៧ខែកុម្ភៈកន្លងទៅ សារព័ត៌មាន Chinese Daily បានចុះផ្សាយថា Luhan គឺជាតារាចម្រៀងប្រុសដែលត្រូវអ្នកតាមដានតារាឈ្មោះ "Chiguoshaojiexiaohan' (吃瓜少女?小寒)" បានលើកយកមកនិយាយថា មានតារាប្រុសនៅចិនម្នាក់មានជីវិតផ្ទាល់ខ្លួនដ៏ខិលខូចបំផុត គឺលួចមាននារីក្រោយខ្នងមិត្តស្រី។

ការចុះ​​​ផ្សាយ​​​របស់ "Chiguoshaojiexiaohan' (吃瓜少女?小寒)"
ការចុះ​​​ផ្សាយ​​​របស់ "Chiguoshaojiexiaohan' (吃瓜少女?小寒)"

អ្នកតាមដានតារាម្នាក់នេះ ក៏បានបញ្ជាក់ទៀតថា តារាម្នាក់នេះគឺជាតារាប្រុស មានអ្នកតាមដាននៅលើ Weibo លើសពី៥០លាននាក់ និងធ្លាប់ចូលរួមសម្ដែងទាំងរឿងភាគខ្នាតវែង ខ្សែភាពយន្ត និងមានការប្រគុំតន្ត្រីទៀតផង ដែលវាត្រូវនឹង Luhan មានអ្នកតាមដានក្នុង Weibo ជាង ៦៣.១៩លាន។ ភ្លាមៗបន្ទាប់ពីនេះមានអ្នកតាមដានតារាម្នាក់ទៀត បានបញ្ជាក់ថាការអះអាងនេះគឺជាការពិត។

Luhan ដែលក្លាយជាបុគ្គលដែលគេសង្ស័យនេះ បានទាក់ទង Xiaotong តាំងពីឆ្នាំ២០១៧។ យ៉ាងណាមិញ ព័ត៌មាននេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាម ពុំទាន់មានភ្នាក់ងាររបស់គេចេញមុខមកបកស្រាយអ្វីឡើយ៕  

Luhan
Luhan
Luhan
Luhan
Luhan
Luhan
Luhan និង Xiaotong
Luhan និង Xiaotong
Luhan និង Xiaotong
Luhan និង Xiaotong

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T