ថៃ៖ ក្រៅពីការងារនៅក្នុងសិល្បៈដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជនជាច្រើនហើយនោះតារាសម្ដែងស្រី និងជាអ្នកដឹកនាំរឿង Anne Thongprasom ក៏ត្រូវបានហ្វេនៗចូលចិត្តតាមដាន ពីជីវិតរស់នៅឯកជន ក៏ដូចជាសកម្មភាពផ្សេងៗទៀត ជាពិសេសថ្មីៗនេះ នាងក៏បានបើកបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះ ឲ្យហ្វេនៗបានទស្សនាកម្សាន្ត ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តារាស្រី Anne ក៏បានបង្ហើបថា ពីមុននេះគឹតែងតែឃើញនាងនៅខុនដូ តែពេលនេះ នាងបានរើផ្ទះជាផ្លូវការហើយ ដែលតាមពិតទៅ គឺជាផ្ទះចាស់ដែលមានអាយុជាង ៣០ ទៅ ៤០ ឆ្នាំហើយ ប៉ុន្តែនាងចូលចិត្ត ការរចនាបែបដើម និងរូបរាងបែបបុរាណ ដូច្នេះ ការរចនាសម្ព័ន្ធចាស់ត្រូវបានរក្សាទុក និងបានសាងសង់ផ្នែកខ្លះឡើងវិញ ដែលជាការលាយបញ្ចូលគ្នារវាងចាស់និងថ្មី។

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា ផ្ទះរបស់តារាស្រីរូបនេះ នៅមិនទាន់រួចរាល់ទាំងស្រុងក៏ដោយ ប៉ុន្តែ នាងបានបង្ហាញឲ្យឃើញ ពីផ្ទៃខាងមុខផ្ទះដ៏ស្រស់ស្អាត មានសួនច្បារដែលតុបតែងដោយដើមអូលីវ ខណៈដែលខាងក្នុង ក៏ត្រូវបានតុបតែងតាមបែបសាមញ្ញ ប៉ុន្តែរំលេចចេញនូវភាពឆើតឆាយ និងមើលទៅគួរឲ្យចង់រស់នៅ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖












