ទៅហ្វីលីពីនម្ដង ចាង ស៊ីប៊ីយុ សាកញ៉ាំស្វាយជាមួយកាពិ ហើយបញ្ចេញអារម្មណ៍ពិតថា... (មាន​​វីដេអូ)

//s9.kh1.co/4b/4b7b0f5f9911ad2a79f48422fa10fd6324595a49.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២៤ ១ល្ងាច · មួយឆ្នាំមុន

Yoona បានសាកល្បងញ៉ាំអាហារមួយចំនួននៅហ្វីលីពីន ដូចជាពពួកម្ជូរជាដើម

ហ្វីលីពីន៖ Yoona ដែលអ្នកគាំទ្រនៅកម្ពុជាស្គាល់ថាជាតួអង្គ "ចាង ស៊ីប៊ីយុ"ក្នុងរឿងភាគកូរ៉េដ៏ល្បី "អូនជាបេះដូងបង" គឺជាតារាចម្រៀងនិងតារាសម្ដែង សម្បូរអ្នកគាំទ្រមកពីជុំវិញពិភពលោក ព្រោះសមត្ថភាពនៃការរាំច្រៀង ក៏ដូចជាអត្តចរិតដ៏ល្អរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yoona  
Yoona  

យ៉ាងណាមិញ ថ្មីៗនេះ Yoona បានធ្វើកម្មវិធីចួបជុំអ្នកគាំទ្រនៅជុំវិញអាស៊ីឈ្មោះថា "YOONITE" ដោយកាលពីថ្ងៃទី១ខែមីនាកន្លងទៅ នាងបានចួបជុំអ្នកគាំទ្រនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

Yoona  
Yoona  

Yoona នៅតែបង្ហាញកាយវិការក៏ដូចជាអត្តចរិតរួសរាយគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកគាំទ្ររឹតតែពេញចិត្តនាង ហើយមិនត្រឹមតែប៉ុណ្ណឹង នាងថែមទាំងបានសាកល្បងញ៉ាំអាហារមួយចំនួននៅហ្វីលីពីន ដូចជាពពួកម្ជូរជាដើម។

ក្នុងនោះ អ្នកគ្រប់គ្រងកម្មវិធីបានឲ្យនាងសាកល្បងញ៉ាំ ស្វាយជាមួយនឹងកាពិ ដែលនាងមិនធ្លាប់បានញ៉ាំ ប៉ុន្តែក្រោយញ៉ាំយូរៗទៅ នាងបានសើចនិងនិយាយថា កាពិនេះធ្វើឲ្យនាងធុំក្លិនមាត់ រហូតផ្ទុះសំណើចពេញកម្មវិធី៕ 

Yoona  
Yoona  
Yoona  
Yoona  
Yoona  
Yoona  
 Yoona
 Yoona
Yoona  
Yoona  
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T