បារាំង៖ កាលពីថ្ងៃទី៥ខែមីនា កន្លងទីនេះ Lisa ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានក្លាយជាប្រធានបទនៃការពិភាក្សាគ្នារបស់អ្នកគាំទ្រ បន្ទាប់ពីនាងបានបង្ហាញខ្លួននៅកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Louis Vuitton ឈ្មោះថា "Louis Vuitton FW 24" នៅឯ Paris Fashion Week ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះនាងនៅតែបានបង្ហាញស្នាមញញិម ក៏ដូចជាអត្តចរិតរួសរាយរាក់ទាក់ ដោយនាងបានពាក់អាវពណ៌ប្រាក់ មានចាក់រូបផ្កាយ៉ាងស្រស់ស្អាត ជាប្រភេទអាវដៃវែង ថ្នេរឆែកចេញពីគ្នាបង្ហាញក្បាលពោះដ៏រាបស្មើ ពាក់ពីក្នុងដោយអាវរឹបតូចមួយទៀត និងខោស្បែកកប់គ្រលៀន ព្រមជាមួយនឹងស្រោមជើងស្ដើងពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាតនិងទាន់សម័យ។
ក្នុងនោះសក់របស់នាងក៏លេងស្ទាយ៍ ចងកន្ទុយសេះទៅក្រោមធម្មតា និងទម្លាក់សក់ខាងមុខមកអមផ្ទៃមុខ ដោយមានសក់សេះបាំង ដែលធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាថា មិនថាទៅដល់ទីណាទេ កាំមេរ៉ាតែងតែចាប់ប្លង់ថតរូបនាងជានិច្ច៕
ប្រភព៖ allkpop