CEO Lisa ស្លៀកឈុតរឹបរាងពណ៌ខ្មៅ ឡើងដូចនារីអភិជន ក្នុងកម្មវិធីមួយនៅកូរ៉េ

//s9.kh1.co/d5/d5c0a01a998b603384f1140858c90ee871023c68.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

Lisa ដែលជាអ្នកតំណាងសាកលរបស់ Bulgari បានចេញមកលេងស្ទាយ៍ស្លៀករ៉ូបរឹងរាងពណ៌ខ្មៅ ដៃវែង សម្រុងអូសដី តែវាលខាងមុខ ដែលបានបង្ហាញជើងដ៏ស្រឡូនរបស់នាង

កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី១៤ខែមីនាកន្លងទៅនេះ Lisa ជាតារាចម្រៀងល្បីឈ្មោះក្នុងក្រុមចម្រៀងនារី BLACKPINK បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ ក្រោយបង្ហាញវត្តមានក្នុងកម្មវិធីរបស់ម៉ាកយីហោ Bulgari នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

Lisa ដែលជាអ្នកតំណាងសាកលរបស់ Bulgari បានចេញមកលេងស្ទាយ៍ស្លៀករ៉ូបរឹងរាងពណ៌ខ្មៅ ដៃវែង សម្រុងអូសដី តែវាលខាងមុខ ដែលបានបង្ហាញជើងដ៏ស្រឡូនរបស់នាង ដោយក្នុងនោះនាងបានពាក់ស្បែកជើងកែងពណ៌ខ្មៅ ព្រមទាំងធ្វើសក់សាមញ្ញតែស្រស់ស្អាត គឺលើកបួងឡើង និងទម្លាក់សក់សេះមកខាងមុខ។

ភ្លាមៗបន្ទាប់ពីនាងបានបង្ហាញខ្លួន អ្នកគាំទ្រក៏បានកោតសរសើរនូវសម្រស់របស់នាង ថាមើលទៅពិតជាស្រស់ស្អាតបែបថ្លៃថ្នូរនិងអភិជនខ្លាំងណាស់។ ក្រៅពីនោះអ្នកគាំទ្រក៏សង្កេតឃើញថា Lisa បានសាក់តូចមួយនៅត្រង់កែងជើងរបស់នាងសរសេរពាក្យថា "LLOUD" ដែលជាឈ្មោះផលិតកម្មដែលនាងទើបតែបើកថ្មីៗ៕  

រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបភាព​​​ថ្មីរបស់ Lisa
រូបសាក់​​​ថ្មីរបស់ Lisa
រូបសាក់​​​ថ្មីរបស់ Lisa

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T