ថៃ៖ ភរិយា របស់តារាសម្តែងជើងចាស់ Winai Kraibutr បានចេញសេចក្តីប្រកាសដ៏ក្រៀមក្រំមួយថា ស្វាមីរបស់លោកស្រី បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៤៩ នាទីយប់ កំឡុងពេលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ដំណឹងដ៏ក្រៀមក្រំ មួយនេះ លោកស្រី Onchanya បានលើកឡើងថា ស្វាមីរបស់លោកស្រី បានទទួលមរណភាព ដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ក្រោយតស៊ូប្រយុទ្ធ អស់រយៈពេល ៥ ឆ្នាំ ស្ថិតក្នុងវ័យ ៥៤ ឆ្នាំ។
ទោះជាយ៉ាងណា ដំណឹងសោកសៅមួយនេះ បានធ្វើឲ្យ មិត្ដរួមអាជីព ក៏ដូចជាអ្នកគាំទ្រលោក ទាំងឡាយ នាំគ្នាមានការតក់ស្លុតជាខ្លាំង ចំពោះការបាត់បង់ ធនធានដ៏កម្រម្នាក់មួយផ្សេងទៀត ក្នុងវិស័យកម្សាន្តភាគយន្តភាគថៃ៕
សូមចូលររួមរំលែក ទុក្ខដល់ក្រុមគ្រួសារនៃសព សូមឲ្យលោកទៅកាន់ សុគតិភព!