ស្ងាត់ៗ Sae Ron ដាក់មួយម៉ាត់យ៉ាងខ្លី ពាក់ព័ន្ធនឹងរូបថតស្និទ្ធស្នាលជាមួយ Kim So Hyun

//s9.kh1.co/5a/5a536c9faf90748dfaf022ee53f9763934419fae.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២៤ ២ល្ងាច · មួយឆ្នាំមុន

នាថ្ងៃទី២៥ ខែមីនានេះ តារាសម្ដែងស្រីរូបនេះបានឆ្លើយស្រាយបំភ្លឺ ទៅអ្នកតាមដានទាំងអស់ ពាក់ព័ន្ធនឹងរូបថតស្និទ្ធស្នាលជាមួយ Kim So Hyun

កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកតាមដានវិស័យសិល្បៈកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រី Kim Sae Ron បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹង តារាសម្ដែងប្រុស Kim So Hyun ដែលធ្វើឲ្យមានការជជែកវែកញែកថាអ្នកទាំងពីរអាចមានទំនាក់ទំនងស្នេហាជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 

យ៉ាងណាមិញ ខាងភ្នាក់ងាររបស់ Kim So Hyun បានចេញមកច្រានចោលព័ត៌មាននេះដោយបាននិយាយថា រូបថតនេះបានថតនៅពេលអ្នកទាំងពីរធ្វើការក្រោមផលិតកម្មជាមួយគ្នា ហើយពួកគេពិតជាមិនដឹងមែនថា Sae Ron បង្ហោះរូបនេះក្នុងគោលបំណងអ្វី។

Kim Sae Ron 
Kim Sae Ron 
kim So Hyun
kim So Hyun

ស្រាប់តែនាថ្ងៃទី២៥ ខែមីនានេះ តារាសម្ដែងស្រីរូបនេះបានឆ្លើយស្រាយបំភ្លឺ ទៅអ្នកតាមដានទាំងអស់ថា៖

ខ្ញុំកំពុងតែរៀបរៀងពាក្យពេចន៍។ បន្ទាប់ពីចប់ គឺខ្ញុំនឹងបង្ហោះវាភ្លាម។

Kim Sae Ron

គួរបញ្ជាក់ផងដែរថា Kim Sae Ron ជាតារាសម្ដែងស្រីកំពុងធ្លាក់កូដដោយសារជាប់រឿងអាស្រូវបើកបរទាំងស្រវឹង និងកំពុងបំពេញការងារជាគ្រូបង្រៀនសម្ដែងដើម្បីរកប្រាក់ ខណៈដែល រឿងភាគដ៏ល្បីល្បាញ "Queen of Tears" របស់Kim So Hyun កំពុងចាក់ផ្សាយ និងទទួលបានការគាំទ្រខ្លាំង៕  

Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 
Kim Sae Ron និង kim So Hyun 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T