ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខដល់វិញ្ញាណក្ខ័ន តារាក្នុងបណ្ដាញសង្គម កូនជ្រូក ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងរឿងខ្លីជាមួយក្រុមសម្ដែងរបស់លោក Peypey Dy ពេលនេះ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះ Mariam brown ដែលជាមិត្តជិតស្និតបានបង្ហោះសារចូលរួមរំលែកទុក្ខនៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យដំណឹងនេះ មានការសោកសង្រែកជាខ្លាំង។
គួរបញ្ជាក់ផងដែរថា កូនជ្រូក ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Konjruk Fash Ion គឺជាបុគ្គលល្បីក្នុងបណ្ដាញសង្គមម្នាក់ ហើយក៏ជាបេក្ខជនប្រឡងនៅក្នុងកម្មវិធី The Rapper Cambodia ផងដែរ។ ខណៈនេះ គ្រួសារនៃសព បានកំពុងតែធ្វើបុណ្យទៅតាមប្រពៃណី៕
ប្រភព៖ Mariam brown


