តារា & កម្សាន្ដ
១៨-មេសា-២០២៤ ៩ព្រឹក · ១៤ ថ្ងៃមុនដើម្បីអបអរខួបកំណើតឈានចូលវ័យ៥០ឆ្នាំរបស់ភរិយាគឺលោកស្រី Victoria Beckham គឺលោក David បានបង្ហោះរូបភាពពីក្មេងមួយសន្លឹកដ៏គួរឲ្យស្រលាញ់របស់លោកស្រី
អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមគ្រួសារ Beckham ជាក្រុមគ្រួសារមួយដ៏មានឥទ្ធិពល មិនថាលើវិស័យកីឡា សិល្បៈ ឬវិស័យច្នៃម៉ូតនោះឡើយ ហើយជារឿយៗ David Beckham ជាមេគ្រួសារតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស David Beckham និងភរិយា
ក្នុងនោះដើម្បីអបអរខួបកំណើតឈានចូលវ័យ៥០ឆ្នាំរបស់ភរិយាគឺលោកស្រី Victoria Beckham គឺលោក David បានបង្ហោះរូបភាពពីក្មេងមួយសន្លឹកដ៏គួរឲ្យស្រលាញ់របស់លោកស្រី ដែលជារូបភាពអ្នកគាំទ្រពុំដែលធ្លាប់ឃើញពីមុនមកឡើយ។
រូបថត David Beckhamបង្ហោះ David Beckham បានសរសេរភ្ជាប់ជាមួយរូបថតនោះថា៖
រីករាយថ្ងៃកំណើតភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ... ក្នុងឱកាសនេះដែរ អ្នកគួរតែងាកមើលជីវិតកន្លងមកថាអ្នកបានសម្រេចបាន កសាងបានអ្វីខ្លះគឺ ជាអ្នកចម្រៀងផង ជាអ្នកជំនួញស្រីផង និងថែមទាំងបានរៀបការជាមួយ(អតីត)ប្រធានក្រុមជម្រើសជាតិអង់គ្លេសទៀត។ ប៉ុន្តែអ្វីដែលអ្នកសម្រេចបានជោគជ័យបំផុតគឺបង្រៀនណែនាំកូនៗរបស់យើង ស្រលាញ់ពួកយើងនិងបង្រៀនពួកគេ...ពួកគេស្រលាញ់អ្នករកកាត់ថ្លៃមិនបានទេ។ សូមឲ្យមានថ្ងៃល្អហើយអ្នកសមគួរនឹងទទួលបានគ្រប់យ៉ាង។
David Beckham David Beckham និងភរិយា David Beckham និងភរិយា David Beckham និងភរិយា ប្រភព ៖ pagesix