កូរ៉េខាងត្បូង៖ អតីតសមាជិកក្រុមចម្រៀង Lovelyz គឺ Lee Mi Joo ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាជាមួយនឹងកីឡាករបាល់ទាត់ Song Bum Keun ដែលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទាំងពីរត្រូវបានគេប្រទះឃើញថាបានធ្វើដំណើរទៅក្រុង Yokohama នាប្រទេសជប៉ុន ដែលកីឡាករ Song Bum Keun លេងឲ្យក្លិប Shonan Bellmare នៅ ក្របខណ្ឌ J1 League នាប្រទេសជប៉ុន ដោយពួកគេបានមើលចិត្តគ្នាច្បាស់លាស់ហើយ។
គួរបញ្ជាក់ផងដែរថា Lee Mi Joo បង្ហាញមុខជាមួយនឹងក្រុមចម្រៀង Lovelyz កាលពីឆ្នាំ២០១៤ បន្ទាប់មក ក្រុមចម្រៀងនេះក៏បានរំសាយនៅឆ្នាំ២០២១ ហើយនាងក៏បានចេញច្រៀងទោលនៅឆ្នាំ២០២៣ ខណៈដែល Song Bum Keun ជាអ្នកចាំទីឲ្យក្រុម Shonan Bellmare ៕
ប្រភព៖ allkpop