រូបភាព Jennie ជាមួយ Zico ពិភាក្សាគ្នាលើបទថ្មី កំពុងធ្វើឲ្យហ្វេនជ្រួលច្របល់

//s9.kh1.co/dd/ddcc4458aaf5347dfc46e2462b6539e9c51bafb5.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២៤ ៨ព្រឹក · ១៣ ថ្ងៃមុន

ថ្មីៗនេះ Zico ក៏បានបង្ហើបឲ្យដឹងដែរថា Jennie នឹងសហការជាមួយលោកក្នុងការធ្វើបទចម្រៀងថ្មីជាមួយគ្នា

កូរ៉េខាងត្បូង៖ ក្រោយចែកផ្លូវជាមួយ YG Entertainment ពាក់ព័ន្ធនឹងសកម្មភាពទោលរួចមក Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER និងបាននឹងកំពុងសិក្សាទៅលើការចេញបទចម្រៀងថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 
 Zico 
 Zico 

យ៉ាងណាមិញ ថ្មីៗនេះ Zico ក៏បានបង្ហើបឲ្យដឹងដែរថា Jennie នឹងសហការជាមួយលោកក្នុងការធ្វើបទចម្រៀងថ្មីជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រពិតជាមានការរំភើប ចង់ស្ដាប់បទចម្រៀងថ្មីនេះខ្លាំងណាស់។

Jennie 
Jennie 
 Zico 
 Zico 

ស្រាប់តែ កាលពីថ្ងៃទី១៨ខែមេសាកន្លងទៅនេះ Zico បានបង្ហោះវីដេអូខ្លួននៅជាមួយ Jennie ក្នុងបន្ទប់ថតសំឡេងមួយ ដែល Jennie ក៏បានច្រៀងមួយផ្នែកនៅក្នុងបទថ្មីនោះផងដែរ ដែលបទនោះមានឈ្មោះថា "SPOT" ដែលគេជឿថាបទនេះនឹងត្រៀមចេញនៅចុងខែនេះឯង៕  

 Zico និង Jennie 
 Zico និង Jennie 
 Zico និង Jennie 
 Zico និង Jennie 
 Zico និង Jennie 
 Zico និង Jennie 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T