កម្សាន្ត៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធនឹងរឿង បវរកញ្ញាម្នាក់ ដែលត្រូវបានអ្នកគ្រូរបាំបរិហាកេរ្តិ៍ប្រាប់ទៅដល់មហាជនអំពីអត្តចរិតរបស់រូបនាងចំពោះគ្រូរបាំបុរាណ។ យោងទៅតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះ Phiyanit Amrita ដែលជាគណនីរបស់អ្នកគ្រូរបាំផ្ទាល់ ដោយមានការសរសេរយ៉ាងវែងអន្លាយដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស"បវរកញ្ញាចរិតតួឯក ប្រមាថគ្រូរបាំបុរាណ កុំគិតថាបវរកញ្ញាទាំងអស់សុទ្ធតែដូចប្អូន!
សូមមើលវីដេអូខាងក្រោម មើលថាតើ បវរកញ្ញា កុយអេណា មានចរិយាសម្បត្តិដូចម្តេចខ្លះ? ខ្ញុំទៅបង្ហាត់គេ បវរកញ្ញាគេអត់ដែលឈ្លើយដូចប្អូនអញ្ចឹងទេ (ចង់បានវីដេអូអប្សរា ឬបវរកញ្ញាខ្លះផ្សេងទៀត ក៏ខ្ញុំមានដែរ តែខ្ជិលនាំរឿងច្រើន)។
ខ្ញុំចង់បញ្ជាក់ប្អូនថា សារសម្លេងរបស់ប្អូន គឺខ្ញុំមិនទាន់បានចុចស្តាប់ទេជាង10នាទី ដោយសារកំពុងរវល់ការងារជាមួយអ្នកកាត់ត ហើយគ្រាន់តែខ្ញុំមិនទាន់តប ប្អូនចង់ថាខ្ញុំមិនឱ្យតម្លៃប្អូនយ៉ាងម៉េច? បងមិនមែនសារីបែបទុកសារគេចោលរាប់ខែឯណា បងទើបតែមិនទាន់បានតបតែ2ម៉ោងសោះ ហើយប្អូនលើកសុទ្ធតែពូជពង្សដូនតាអីក៏ច្រើនម្លេះប្អូន? ប្រធានបទ និយាយតែរឿង កុំឱ្យស្រែកគំហកនិងឱ្យនិយាយភាសាឱ្យពីរោះពិសាជាមួយថ្នាក់ដឹកនាំ ជាមួយគ្រូរបាំសោះ បែរជាចេញឯណាឯណីវិញប្អូន លើកតាំងពីដូនតា លើកតាំងពីសញ្ញាបត្រលិខិតសរសើរ។
សុំទោសផងពុកម៉ែបងប្អូន ថ្ងៃនេះខ្ញុំសុំលាំងមួយហើយ បង្រៀនសិស្សរាប់រយនាក់ 10ឆ្នាំមកនេះ គឺទើបតែជួបមួយនេះមួយទេ ទ្រង់ចរិតតួឯកខុសគេ មិនបានឯកមិនធ្វើទេ ហើយមួយម៉ាត់ណាក៏បវរកញ្ញា មួយម៉ាត់ណាក៏បវរកញ្ញា តែមើលចរិតទៅ! មើលរបៀបគេនិយាយទៅ ការងារខ្លួនឯងមិនគោរពហើយ នៅមកស្រែកឱ្យគ្រូទៀត។"
មិនតែប៉ុណ្ណោះ ចុងក្រោយអ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បានសរសេរថា "មិនបាច់សុំទោសបងក៏បាន តែប្អូនត្រូវសុំទោសលោកពូផលិតករ ដែលប្អូនគំហកស្រែកដាក់ឱ្យថ្ងៃមុន គាត់ដូចជាគ្រូប្អូនអញ្ចឹង មិនត្រូវធ្វើអត្តចរិតបែបនេះទេ។ បើប្អូនមិនសុំទោសគាត់ទេ បងនឹងបើកឈ្មោះរបស់ប្អូន ឱ្យគេដឹងថា បវរកញ្ញាចរិតតួឯក ឈ្មោះអ្វី ជាអ្នកណា? ថ្ងៃនេះបងទុកឱកាសឱ្យសិន! សូមចាំសម្តីបងឱ្យច្បាស់! បងមិនចង់ធ្វើបាប ហើយក៏មិនចង់បិទផ្លូវរកស៊ីរបស់ប្អូនទេ តែបងរង់ចាំពាក្យសុំទោសរបស់ប្អូនទៅកាន់លោកពូផលិតករ។ បញ្ជាក់៖ ទុកពេលឱ្យប្អូនសម្រេចចិត្ត ហើយឆែកបេកក្រោនបងឱ្យអស់សិន ថាបងជាអ្នកណា? បងហ៊ាននិយាយ បងហ៊ានធ្វើ!"
គួរបញ្ជាក់ផងដែរថា អ្នកគ្រូ មិនទាន់បានបង្ហើបឈ្មោះបវរកញ្ញាថាជាអ្នកណានៅឡើយនោះទេ គ្រាន់តែបង្ហោះសារដើម្បីឲ្យមហាជនបានដឹង ហើយទាមទារឲ្យម្ចាស់សមីខ្លួនសុំទោសទៅកាន់ ពូផលិតករ។ យ៉ាងណាមិញ មហាជនមួយចំនួនក៏បានទាយថាជាអ្នកណាបាត់ទៅហើយ តើប្រិយមិត្តយល់ថាជាអ្នកណាដែរ?