ច្បាស់ការ! ទីបំផុតដឹងការពិតហើយ ដែលកំផែងដ៏រឹងមាំសឿយ វិសាល មិនត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ

//s9.kh1.co/2f/2fe998e8a13e76b9e854f108aceedf92d73db97b.jpg
កីទ្បា

 ២៤-ឧសភា-២០២៤ ១០ព្រឹក · ១០ ខែមុន

ច្បាស់ការ! ទីបំផុតដឹងការពិតហើយ ដែលកំផែងដ៏រឹងមាំសឿយ វិសាល មិនត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ

កម្ពុជា៖ នៅវេលាព្រឹកថ្ងៃទី ២៤ ខែ ឧសភា នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការហើយអំពីបញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់ដែលត្រៀមប្រកួតមិត្តភាពទាំងពីរជើងទល់នឹងក្រុមជម្រើសជាតិ ម៉ុងហ្គោលី ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺនៅក្នុងបញ្ជីឈ្មោះរបស់ប្រធានក្រុម និងជាខ្សែការពារដ៏រឹងមាំសឿយ វិសាល នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សឿយ វិសាល
សឿយ វិសាល

យ៉ាងណាមិញ តាមរយៈបញ្ហានេះ យោងតាមការបញ្ជាក់ដោយទំព័រ PSB Sport News បានឱ្យដឹងថា មូលហេតុដែលគ្មានឈ្មោះរបស់ខ្សែការពារស្វាយរៀង សឿយ វិសាល គឺដោយសារតែភរិយារបស់គាត់ កំពុងមានផ្ទៃពោះ ហើយវេជ្ជបណ្ឌិតបញ្ជាក់ថា ឲ្យតាមដាន ថែទាំយ៉ាងល្អិតល្អន់ សម្រាប់សុខភាពមាតា និងទារកក្នុងផ្ទៃ ខណៈភរិយារបស់សឿយ វិសាល គឺបានសម្រាកនៅមន្ទីរពេទ្យ ជាង១ខែមកហើយ សម្រាប់ការតាមដានសុខភាព។

សឿយ វិសាល
សឿយ វិសាល
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T